ហេតុផល ៣យ៉ាង ឧកញ៉ា ហេង បូរិន ជ្រើសរើស ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈរបស់បុរី ហេង បូរិន គ្រុប

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ជាមួយលោក ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជា និងជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបបាល់ទាត់ បឹងកេត ក្លាយជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប ។ អគ្គនាយក បុរី ហេង បូរិន គ្រុប ឧកញ៉ា ហេង បូរិន បានលើកឡើងនៅហេតុផលចម្បង ៣សំខាន់ ដែលលោកឧកញ៉ា សម្រេចចិត្តជ្រើសរើស ចាន់ វឌ្ឍនាកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
  1. លោកឧកញ៉ា សារភាពថា លោកជាមនុស្សម្នាក់ ដែលស្រលាញ់ និងចូលចិត្តកីឡាបាល់ទាត់យ៉ាងងប់ងុលមួយរូប ហើយកីឡាការ ចាន់ វឌ្ឍនាកា ក៏ជា Idol ម្នាក់នៅក្នុងដួងចិត្តលោកតាំងពីដើមមកម៉្លេះ
  2. ហេតុផលទី២ ដោយសារ ឧកញ៉ា ហេង បូរិន ផ្ទាល់ពេញចិត្តនូវការតស៊ូខិតខំប្រឹងប្រែងដ៏មោះមុតរបស់ វឌ្ឍនាកា ដែលបានរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ខ្មែរទៅឈរលើឆាកអន្តរជាតិឱ្យបរទេសបានទទួលស្គាល់កាន់តែខ្លាំង  
  3.  ហេតុផលមួយទៀត ដើម្បីចូលរួមជាចំណែកមួយក្នុងការផ្សាភ្ជាប់រវាង បុរី ហេង បូរិន គ្រុប ជាមួយនិងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ។

ឧកញ៉ា ហេង បូរិន បន្ថែមទៀតថា ដោយមើលឃើញពីសមិទ្ធិផលដែលប្អូនប្រុស វឌ្ឍនាកា បានប្រឹងប្រែងស្វែងរកដើម្បីសង្គមជាតិ កិត្តយស ប្រទេសជាតិ ជាមួយភាពស្មោះត្រង់ និងភាពអំណត់ក្នុងការងាររបស់ប្អូនប្រុស។ ដូច្នេះ លោកឧកញ៉ា និងក្រុមហ៊ុន មានជំនឿយ៉ាងមុតមាំថា វឌ្ឍនាកា នឹងក្លាយជាទូតសុឆន្ទៈដ៏ល្អបំផុត ដែលអាចនាំយក បុរី ហេង បូរិន គ្រុប ជ្រៀតទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្បីល្បាញ ក៏ដូចជាបង្កើនទំនុកចិត្តទៅដល់អតិថិជនដែលតែងតែគាំទ្រ បុរី ហេង បូរិន គ្រុប តាំងតែពីកាលចាប់ផ្តើមបើកលក់រហូតមកដល់បច្ចុបន្បន្ននេះ ។

ក្នុងពិធីចុះហត្ថលេខាជាផ្លូវការ ជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប នោះដែរកីឡាករ ចាន់ វឌ្ឍនាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រុមបុរី ហេង បូរិន គ្រុប ជាពិសេសលោកឧកញ៉ាអគ្គនាយក ហេង បូរិន ដែលបាន
ផ្ដល់កិត្តយសឲ្យលោកបានក្លាយខ្លួនទៅជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប។

កីឡាករបាល់ទាត់ដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណសម្រាប់មតិយោបល់ ជាមួយនឹងការលើកសរសើររបស់ លោកឧកញ៉ា ហេង បូរិន ចំពោះសមិទ្ធផលដែលលោកបានកសាងឡើងមកនៅលើវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា។ ជាការពិតសមិទ្ធផលទាំងអស់ ដែលបានកើតឡើងនោះ មិនមែនជារបស់លោកតែម្នាក់នោះទេ តែជារបស់បងប្អូនទាំងអស់គ្នា ព្រោះថាបើសិនជាគ្មានការគាំទ្រពីប្រជាជនខ្មែរទេ ក៏មិនមាន វឌ្ឍនាកា នៅពេលនេះដែរ។ តួយ៉ាង លោកក៏ដូចជាបុរី ហេង បូរិន បើមិនមានការគាំទ្រពីអតិថិជនក៏មិនមាន បុរី ហេង បូរិន គ្រុប ក្នុងទីផ្សាអចលនទ្រព្យនាពេលបច្ចុប្បន្ននេះដែរ។

លោក ចាន់ វឌ្ឍនាកា ក្នុងនាមជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប ប្ដេជ្ញាថានឹងប្រឹងប្រែងឲ្យអស់ពីសម្ថភាពក្នុងការនាំការផ្សព្វផ្សាយពីគុណភាព និងការរស់នៅប្រកបដោយស្តង់ដាសុវត្ថិភាព ឲ្យទៅដល់ដៃអតិថិជនទាំងអស់ ហើយក៏ប្ដេជ្ញាចិត្តចូលរួមចំណែក ជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍ បុរី ហេង បូរិន គ្រុប ឲ្យកាន់តែរីកចម្រើនចាប់ពីថ្ងៃនេះតទៅ។

ជាមួយនឹងការអបអរសាទរទូតសុឆន្ទៈថ្មីនេះ បុរី ហេង បូរិន គ្រុប មានការផ្ដល់ជូនពិសេសក្នុងឱកាសបើកលក់គម្រោងទី2 ដោយកក់ប្រាក់ពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០,០០០ដុល្លារភ្លាមៗ និងការថែមជូន iPhone 13pro Max មួយគ្រឿង ពិសេសម៉ូតូ Honda Dream 2022 មួយគ្រឿងទៀតផង។

ប្រភេទផ្ទះនៅបុរីហេង បូរិន គ្រុប មានដូចជា៖ ផ្ទះអាជីវកម្ម (Shop House), ផ្ទះឡៅតឿ (Mezzanine) និងផ្ទះលីងហៅស៍ ឬក៏ផ្ទះ E0, E1 (Link House)។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ 015 88 70 70, 068 88 70 70 និង 078 88 70 70៕