កូនស្រីឧកញ៉ា ឡូវ ហ៊ឺង៖ អ្នកប្រៀបអ្វីប្រៀបបាន តែកុំប្រៀបធៀបទ្រព្យសម្បត្តិ

ជុំវិញ​ឧកញ៉ា

កញ្ញា ឡូវ ស្រីពៅ ដែលជាកូនស្រីរបស់ឧកញ៉ា ឡូវ ហ៊ឺង ​​​បាន​លើក​ឡើង​ថា ​​យើង​អាច​ប្រៀប​អ្វី​ប្រៀប​បាន តែ​កុំ​ប្រៀប​ទ្រព្យ​សម្បត្តិ ព្រោះ​វា​មិន​មែន​ជា​របស់​អមតៈ ដែល​អាច​ឱ្យ​យើង​មាន​មោទនភាព​នោះ​ទេ ​ហើយ​​ជីវិត​មាន​តែ​មួយ ត្រូវ​តែ​រៀន​ស្វែង​រក​ខ្លឹមសារ “សេចក្តីសុខ” ឱ្យ​ជីវិត ទើប​ជា​រឿង​ប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុវតី​ដ៏​ស្រស់ស្អាត ​ម្ចាស់​​​​ប្រេន​ផលិតផល​ថែរក្សា​សម្រស់ Luxury រូប​នេះ​ ​​បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​​​ហ្វេសប៊ុក កាល​ពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ២០២២​ ថា សង្គមនេះមនុស្សជាអ្នកបង្រៀនមនុស្ស។ ដាក់ខ្លួន​ឱ្យ​ទាប តែកុំដាក់តម្លៃឱ្យអន់។ អំពើល្អសាងមករាប់ខែឆ្នាំ បើទាស់ចិត្តគេបន្តិច គឺយើងប្រែ​ទៅជាមនុស្ស​អត់​ចិត្តភ្លាម។ អួតថាអួត មិនអួតថាអន់ ចាប់ផ្តើមកើតគំនិតប្រៀបធៀបភ្លាម។

កញ្ញា ស្រីពៅ បាន​បន្ត​ថា ថ្ងៃនេះគេល្អដាក់យើង តែមិនប្រាកដថា​ថ្ងៃក្រោយ គេនៅ​តែល្អទេ។ សម័យនេះ​ ប្រយ័ត្នឱ្យ​បានគ្រប់ចំណុច អ្នកចាំជាន់ច្រើនជាងអ្នកអបអរ។ ជា​ចុង​ក្រោយ កញ្ញា​បាន​ផ្តាំ​ផ្ញើ​ថា យើង​អាច​ប្រៀប​អ្វីប្រៀបបាន តែកុំប្រៀបទ្រព្យ ព្រោះ​វាមិនមែនជារបស់អមតៈ ដែលអាចឱ្យ​យើង​មានមោទនភាព​នោះទេ។ ជីវិតមានតែមួយ ត្រូវរៀនស្វែងរកខ្លឹមសារ “សេចក្តីសុខ” អោយជីវិត។

សូមបញ្ជាក់ថា កញ្ញា ឡូវ ស្រីពៅ ជា​កូនស្រីពាណិជ្ជករ និង​ជា​ឥស្សរជន​ជាន់ខ្ពស់​ម្នាក់​គឺ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ កញ្ញា មាន​បងស្រី​ឈ្មោះ ឡូវ ហ្គេចម៉ី ​​ម្ចាស់ហាង ជីអ៊ឹម សំអាងការ ដែល​បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា ​​កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និង​មាន​បង​ប្រុស​ឈ្មោះ ឡូវ សុខសាន ​​ទើប​​ទទួល​បានការ​តែងតាំង​ជា​អភិបាល​ស្រុក​កៀនស្វាយ ​កាល​ពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ២០២២ ថ្មីៗ​នេះ​ផង​ដែរ៕