ភ្នំពេញ ៖តាមរយៈដំណឹងនេះពិតជាធ្វើឲ្យប្រជាពលរដ្ឋពិសេសក្មួយៗដែលកំពុងរស់នៅក្បែតំបន់វិនិយោគ ដង្ខៅ ដីឡូតិ៍ មានអារម្មណ៍រំភើបនិងសប្បាយរីករាយខ្លាំងបន្ទាប់ពីអគ្គនាយកក្រុមហ៊ុន ដង្ខៅ ដីឡូតិ៍ លោក គល់ តុលា បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីឧបត្ថម្ភផ្តល់ជំនួយក្នុងការសាងសង់អាគារសាលាមតេយ្យចំនួន៥បន្ទប់។
អាគារសាលាមតេយ្យចំនួន៥បន្ទប់ដែល នឹង ត្រូវចំណាយថវិកាខ្ទង់រាប់ម៉ឺនដុល្លារដើម្បីធ្វើការសាងសងឆាប់ៗនេះត្រូវបានលោក គល់ តុលា អគ្គនាយកក្រុមហ៊ុន ដង្ខៅ ដីឡូតិ៍ បញ្ជាក់ថាការសម្រេចបរិច្ចាគថវិកាផ្តល់ជំនួយសាងសង់សាលាមតេយ្យនេះគឺដោយសារលោកយល់ឃើញថាទី១,ក្នុងគោលបំណងជួយសម្រួលដល់ការសិក្សាដល់ប្អូនៗក្មួៗដែលរស់នៅជិតតំប់ដីឡូតិ៍របស់លោក។
ទី២,លោកចង់ឃើញក្មេងៗនៅតំបន់នោះមានឱកាសក្នុងការក្រេបយកចំណឹងដឹងដើម្បីអនាគត់របស់ពួកគេហើយម្យ៉ាងវិញទៀតលោកក៏មានបំណងចង់ចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍សង្គមផងដែរ។លោកក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តផងដែរក្រោយពេលដែលប្រជាពលរដ្ឋក៏ដូចជាក្មួយៗនៅទីនោះពេលដឹងដំណឹងនេះនាំគ្នាអបអរសាទរនិងអរគុណចំពោះការសាងសង់សាលាមតេយ្យមួយនេះ។
លោក គល់ តុលា បាននិយាយទៀតថាអាគារសាលាមតេយ្យនេះនឹងលេចវត្តមានឡើងនៅក្នុងតំប់ដីឡូតិ៍របស់លោកប្រមាណជាង៤០ហិតាដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រីងទឹក ឃុំរកាកោះស្រុកគងពិសី កំពង់ស្ពឺ ។លោកថាគម្រោងសាងសាសាលាមតេយ្យខាងលើអាចនឹងត្រូវចាប់ផ្តើមនាអំឡុងខែមិនាឆ្នាំ២០២០ខាងមុខនេះ។
សូមជម្រាបថាស្របពេលដែលកំពុងតែជោគជ័យជាបន្តបន្ទាប់ដោយទទួលបានការគាំទ្រនិងផ្តល់ទំនុកចិត្តសម្រាប់អតិថិជនរបស់ខ្លួនលើគម្រោងលក់ដីឡូតិ៍រាប់សិបហិតានោះដង្ខៅ ដីឡូតិ៍ ដែលមានលោក គល់ តុលា ជាថៅកែបានប្រកាសចាប់ផ្តើមឈូសឆាយ និងធ្វើពិធីសែនបើកគម្រោងទី៤របស់ខ្លួនលើផ្ទៃដី៥ហិតានៅខេត្តកំពង់ស្ពឺដើម្បីបំពេញតាមតម្រូវការអតិថិជន។
លោក គល់ តុលា ធ្លាប់បានបញ្ជាក់ប្រាប់ថាសម្រាប់គម្រោងទី៤លើផ្ទៃដីចំនួន៥ហិតានេះបានគឺចាប់ផ្តើមឈូសឆាយនិងសែនបើកដំណើរការហើយកាលពីព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ៥៨ ក្នុងភូមិ ដំណាក់ត្រាច ឃុំ ទួលអំពិល ស្រុក បសែត ខេត្តកំពង់ស្ពឺ។លោកថា ទីតាំងដីគម្រោងទី៤នេះគឺមានចំណាយពីថ្នល់ជាតិត្រឹមតែ១គីឡូម៉ែត្រប៉ុណ្ណោះនឹងចុះទៅដល់តែម្តង។លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ៖០១២ ៧៧ ៦៦ ៦០ ,០៦៦ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០៕




