ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជាស្នើព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា ជូនដល់ម្ចាស់អាជីវកម្ម និងសប្បុរសជនជាច្រើយរូប ដែលបានចូលរួមបរិច្ចាគទ្រព្យធនជួយកសាង និងអភិវឌ្ឍជាតិ លើស ៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ការផ្តល់គោរម្យងារកិត្តិយសខ្ពស់បំផុតនេះ ដើម្បីជាសក្ខីភាពបញ្ជាក់ពីការចូលរួមជាមួយរដ្ឋាភិបាល។
ចំនួនពាណិជ្ជករ និងសប្បុរសជននានា ទទួលគោរមងារឧកញ៉ា ជាសញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចការសង្គម។ ចំនួនដ៏ច្រើននេះ ជាការកត់សម្គាល់សង្កេតឃើញមានសហគ្រិនជាបុរសៗទទួលងារឧកញ៉ាភាគច្រើន ប៉ុន្តែសម្រាប់ស្ត្រីហាក់មានចំនួនតិចតួចនៅឡើយនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ថ្ងៃនេះសារព័ត៌មានឧកញ៉ាញូស៍ សូមបើកកាយបង្ហាញពីពាណិជ្ជករចាស់ក្មេង ស្វាមីភរិយា ដែលត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា ចំនួន១១គូរ យោងទៅលើសៀវភៅរាជកិច្ចចេញផ្សាយពេលកន្លងទៅ រួមមាន៖
១/ឧកញ៉ា ស៊ន សុខណា ភរិយា ឧកញ៉ា មុំ ថាវី ប្រធានក្រុមហ៊ុន សូណាត្រា គ្រុប

២/អ្នកឧកញ៉ា សំ អាង ភរិយា អ្នកឧកញ៉ា ឈុន លាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប

៣/អ្នកឧកញ៉ា លី ហួរ ប្រធានអគ្គនាយកក្រុមហ៊ុន លី ហួរគ្រុប និងលោកជំទាវ ឧកញ៉ា ស៊ាង លីម នាយកប្រតិបត្តិ លី ហួរ គ្រុប

៤/ឧកញ៉ាបណ្ឌិត ជា រតនា ស្ថាបនិក សណ្ឋាគារ Sun&Moon Riverside ភរិយា ឧកញ៉ា លី ហៀង

៥/អ្នកឧកញ៉ា ទ្រី ភាព ភរិយា អ្នកឧកញ៉ា គៀន ស្រីនាង ស្ថាបនិក ក្រុមហ៊ុន ទ្រី ភាព គ្រុប

៦/អ្នកឧកញ៉ា ឡាវ ម៉េងឃីន ភរិយា អ្នកឧកញ៉ា ជ្រឹង សហភាព ហៅយាយភូ

៧/ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងភរិយា លោកជំទាវឧកញ៉ា គង់ សំណាង ស្ថាបនិក បុរី វិមានសំណាង

៨/ឧកញ៉ា ឡាវ វ៉ាន់ ភរិយា អ្នកឧកញ៉ា ជឹង សុគន្ធាវី ម្ចាស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់

៩/ឧកញ៉ា ផែ ហុកឈួន ភរិយា ឧកញ៉ា អ៉ឹង ស៉ីស្រន់

១០/ឧកញ៉ា អ៉ឹង លីហេង ភរិយា ឧកញ៉ា តាំង ហ្គិចលៀង ម្ចាស់ក្រុមហ៊ុន HL Group

១១/ឧកញ៉ា អ៉ឹង ឃាង ភរិយា ឧកញ៉ា តែ កលិកា ម្ចាស់បុរី ឃាង កលិកា ខេត្តសៀមរាប

សូមជម្រាបថា តាមប្រភពក្រៅផ្លូវការ បង្ហាញឱ្យដឹងថា ចាប់តាំង ពី ឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២១ ចំនួន ឧកញ៉ា អ្នកឧកញ៉ា កើន ប្រហាក់ប្រហែល ៧០០រូប ដែលត្រូវបានរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រ ប៉ុន្តែចំនួននេះបូកបញ្ចូលទាំងចំនួនមន្រ្តីរាជការក្រសួងការពារជាតិសម្រេចបោះបង់គោរមងារ ដោយទទួលក្របខ័ណ្ឌរាជការ និងឧកញ៉ាដែលបានដកហូត ព្រមទាំងទទួលមរណភាពជាដើម៕