អ្នកសារព័ត៌មានកំពុងតែល្បីឈ្មោះ ប្រចាំខេត្ត ស្វាយរៀង របស់ស្ថាប័នសារព័ត៌មានICD TV គឺលោក ផាន់ ហ៊ត ត្រូវបានចាងហ្វាងរបស់ខ្លួនសម្រេចបញ្ឈប់ពីការងារហើយ ក្រោមហេតុផលដោយសារមិនគោរពវិន័យច្បាប់ផ្ទៃក្នុងរបស់អង្គភាពជាច្រើនលើក។ ប៉ុន្តែសាមីខ្លួនបានប្រាប់ថា ការបញ្ឈប់ទាំងតក់ក្រហល់នេះ អាចមកពី លោកមានទំនាក់ទំនងស្វិតជាមួយ លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដោយលោកឧស្សាហ៍ទៅយកព័ត៌មានពីសកម្មភាពសប្បុរសធម៌លោកឧកញ៉ា ដូចជាការចែក សម្ភារៈសិក្សា ក៏ដូចជា កិច្ចការសប្បុរសធម៌ជាច្រើនទៀត ហើយមេខ្លួនគិតថា បានលាភសក្ការៈច្រើន មិនចែកគ្នាទើបមានរឿងបែបនេះ។

ផ្អែកតាមលោក នី ពេជ ប្រធានគ្រប់គ្រងអង្គភាព icdtv ដែលបានបង្ហោះលើ ផេកផ្លូវការ ICD TV បានសរសេររៀបរាប់បែបនេះថា( ខ្ញុំបាទ នី ពេជ ប្រធានគ្រប់គ្រងអង្គភាព icdtv សូមគោរពនឹងជំរាបជូនលោក ខន ខេន នាយកការផ្សាយអង្គភាព icdtv ជាទីគោរពដ៏ខ្ពង់ខ្ពស់! ខ្ញុំបាទសូមប្រកាសជាសារធារណៈជាផ្លូវការក្នុងការដកលោក ផាន់ ហ៊ន ភា្នក់ងារយកព័ត៌មានប្រចាំខេត្តស្វាយរៀងចេញពីអង្គភាព icdtv ចាប់ពីវេលាម៉ោង ២០:០០នាទីយប់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2020 នេះតទៅ ដោយសារលោក ផាន់ ហ៊ត មិនគោរពវិន័យច្បាប់ផ្ទៃក្នុងរបស់អង្គភាពមួយសារជាពីរសារ រហូតច្រើនលើកច្រើនសារមកហើយ ។ ដូចច្នេះសូមជម្រាបដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មេត្តាជ្រាបជាដំណឹងបើថ្ងៃក្រោយបុគ្គលម្នាក់ដែលមានឈ្មោះ ផាន់ ហ៊ត នេះយកឈ្មោះអង្គភាព icdtv ទៅប្រើដើម្បីលាភសក្ការៈនោះធ្វុំឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ សូមចាត់ការទៅតាមផ្លូវច្បាប់ចុះ ហើយ អង្គភាព icdtv យើងខ្ញុំមិនទទួលខុសត្រូវទៀតនោះឡើយ។ ហើយអង្គភាពយើងខ្ញុំនិងលំអិតជូនបងប្អូននៅពេលក្រោយ សូមអរគុណ ����������។ ដោយនី ពេជ)

បន្ទាប់ពីការប្រកាសបញ្ចប់ការងារ
អ្នកសារព័ត៌មានល្បីឈ្មោះរូបនេះ
បានធ្វើឲ្យមហាជនមានការអាណិត
ព្រមទាំងមានការសោកស្ដាយជាខ្លាំង
ហើយអ្នកខ្លះបានស្នើឲ្យលោក
បើកស្ថាប័នសារព័ត៌មានថ្មី១ដោយខ្លួនឯង
នឹងស្ថាប័នខ្លះ
ចង់បានរូបលោកទៅធ្វើការជាមួយជាបន្តបន្ទាប់។

ក្នុងវីដេអូ ១ លោក ហ៊ត បាននិយាយថា ខ្លួនមិនដែលបានទទួលប្រាក់ពី ស្ថាប័នណាមួយឡើយ គឺបានទទួលតែពី លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ជាថ្លៃសាំងតិចតួចប៉ុណ្ណោះ ពេលចុះទៅយកព័ត៌មានម្ដងៗ ពោលគឺដូចជាអ្នកសារព័ត៌មានទូទៅ មិនមានអ្វីជាដុំកំភួនឡើយ។ ប្រសិនបើមេ របស់ខ្លួនចង់ឲ្យ ខ្លួនធ្វើតាមទាំងអស់នោះ លោក សូមទាប្រាក់ខែ៧០០ ដុល្លារក្នុង១ខែ ខណៈដែលលោកចាងហ្វាង មិនធ្លាប់ធ្វើការបានប្រាក់ខែបានចំនួននេះឡើយ។

ងាកមក លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ជុំការបញ្ឈប់ការបញ្ឈប់លោក ហ៊ត ពី ស្ថាប័នសារព័ត៌មានICD TV នេះ ក៏មានការអាណិតអាសូរលើ អ្នកសារព័ត៌មាននេះជាខ្លាំង ។ ដោយសារតែ លោក ហ៊ត ជាមនុស្សស្លូតត្រង់ ចូលចិត្តនិយាយការពិត លោក ឧកញ៉ាបណ្ឌិត ប្រាប់ថា លោកនឹងព្យាយាមផ្ដល់ការងារថ្មី ឬ បើក សារព័ត៌មានថ្មី ជូន ប្រសិនបើ លោក ហ៊ត ពេញចិត្ត។

លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា បានសរសេរលើផេកផ្លូវការលោកបែបនេះថា(អាណិតណាស់ កុំពេក ផ្សាយព័ត៌មានពិតពេក ជួយជនក្រីក្រ ខ្វះខាត ពេក អោយតែមានកម្មវិធីចែកសៀវភៅ អោយសិស្សានុសិស្សក្រីក្រ គឺមានមុខ ហន មកផ្សព្វផ្សាយ មិនដែលណា បាន១ រៀល ទេ
អាចដោយសារខ្ញុំ ដែលចែកសៀវភៅអោយសិស្សានុសិស្សក្រីក្រ ច្រើនពេក ទើបគាត់ប្រឹងផ្សាយ នាំអោយគេគិតថា បានលាប សក្ការៈ ហើយ មើល ទៅ បានជា គេបញ្ឈប់គាត់ខ្ញុំនិងជួយ ហន អាចផ្តល់ជាការងារ ឬ បើក សារព័ត៌មាន អោយគាត់ បើគាត់ពេញចិត្ត ជួយ share ម្នាក់ មួយអោយ កំលាំងចិត្តមនុស្ស ល្អ និយាយត្រង មាត់ឆៅ ! ខ្ញុំ និង ជួយគាត់)។

ជុំវិញ រឿងរ៉ាវខាងលើ លោក ផាន់ ហ៊ត កំពុងតែពិចារណា គូរតែបើកស្ថាប័នសារព័ត៌មានថ្មី គ្រប់គ្រងដោយខ្លួនឯង ឬ បន្តការងារនេះ ជាមួយស្ថាប័នថ្មី ព្រោះមានស្ថាប័នសារព័ត៌មានជាច្រើន បានទាក់ទងមករូបលោក។ បែបណា ក្ដី លោក និយាយថា ដាច់ខាតមិនចោលអាជីព ជាអ្នកសារព័ត៌មាននេះឡើយ ឲ្យតែមហាជននៅគាំទ្ររូបលោក៕


