ស្ថាបនិកបុរី វិមានសំណាង ចាប់ដៃចុះ MOU ជាមួយធនាគាUCB សម្រួលលក្ខខណ្ឌស្នើកម្ចីជូនអតិថិជនកាន់តែស្រួល

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ម្ចាស់គម្រោងបុរី វិមានសំណាង នារៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងបុរី វិមានសំណាង និងធនាគារ សហពាណិជ្ជ ក.អ (UCB) ដើម្បីសម្រួលលក្ខខណ្ឌផ្ដល់កម្ចី និងលក្ខខណ្ឌបង់ប្រាក់ ដល់អតិថិជនឱ្យកាន់តែមានភាពងាយស្រួល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ឱ្យដឹងរបស់ ម្ចាស់បុរី វិមានសំណាង លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ថ្លែងថា៖ “ការចុះ MOU ជាមួយធនាគារ UCB នាថ្ងៃនេះ នឹងរួមចំណែកសម្រួលលក្ខខណ្ឌស្នើកម្ចីបានកាន់តែច្រើន និងកាន់តែងាយស្រួល ដល់អតិថិជនដែលមានបំណងទិញលំនៅឋានពីបុរី វិមានសំណាង ព្រោះថា UCB គឺជាធនាគារ ដែលមានទំហំទុនបម្រុងកម្ចីយ៉ាងធំ ស័ក្តិសមជាធនាគារដៃគូសហការដ៏យូរអង្វែង និងរឹងមាំជាមួយបុរីរបស់ខ្ញុំ”។

ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេស ដដែលរូបនេះ បន្ថែមឱ្យដឹងទៀតថា គិតមកទល់ពេលនេះ បុរី វិមានសំណាង បានចាប់ដៃគូសហការលើល.ខ ផ្ដល់ប្រាក់កម្ចីទិញលំនៅឋាន ជាមួយធនាគារធំៗចំនួន ២ ហើយទៅថ្ងៃមុខ លោកនឹងបន្តស្វែងរកកិច្ចសហការជាមួយធនាគារជាដៃគូឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។

ដោយឡែក លោក ហុង ស៊ុនឈិ (Huang Shun Chieh) ប្រធាននាយកដ្ឋានគ្រប់គ្រងសាខា ធនាគារ សហពាណិជ្ជ ក.អ (UCB) បានបញ្ជាក់ប្រាប់ Oknha News ស្រដៀងគ្នានេះដែរថា កត្តាដែលធ្វើឱ្យ ធនាគារ UCB សហការជាដៃគូផ្ដល់ប្រាក់កម្ចីទិញផ្ទះជូនអតិថិជន ដែលមានបំណងទិញបុរី វិមានសំណាង ដោយសារតែ ទី១ ខាងធនាគារ មានទំនុកចិត្តខ្ពស់ទៅលើលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យដ៏ល្បីមួយរូបនៅកម្ពុជា ទី២ ទំនុកចិត្តទៅលើគម្រោងរបស់បុរី វិមានសំណាង ដែលកំពុងតែបន្តវឌ្ឍនភាព និងសម្រុកសាងសង់ឥតឈប់ ជូនអតិថិជនរបស់ខ្លួន និងហេតុផលទី៣ គឺខាងធនាគារ ក៏បានសិក្សាយ៉ាងលម្អិតពីសន្ទុះនៃការលក់ផ្ទះជូនអតិថិជនក្នុងបុរី វិមានសំណាង ឃើញថា លក់ដាច់ជាហូរហែ គួរឱ្យកត់សម្គាល់។

ក្នុងកម្មវិធីនោះដែរ ក៏មានកម្មវិធីជូនវត្ថុអនុស្សាវរីយ៍ ការថតរូបជាក្រុម និងការទស្សនា Showroom របស់បុរី វិមានសំណាងផងដែរ។

បុរី  វិមានសំណាង គឺជាលំនៅឋានប្រណីតលំដាប់អភិជន សាងសង់ឡើងលើផ្ទៃដីជាង ២៥ហិចតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ ក្នុងគម្រោងបុរី វិមានសំណាង បណ្ដុំទៅដោយផ្ទះ​វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា រួមមានប្រភេទ Royal Villa, King Villa Queen Villa និង Prince Villa ជាដើម។

អ្វីដែលចងចិត្តអតិថិជន ឱ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺទីតាំងរបស់វីឡាទាំងអស់ ក្នុងបុរី វិមានសំណាង សុទ្ធតែបែរទៅរកបឹងធម្មជាតិ មានសួនសាធារណៈពោពេញដោយផ្ទៃបៃតង ផ្លូវក្នុងបុរី ធំទូលាយ រំលេចនូវសោភណ្ឌភាព ផ្ដល់ឯកជនភាព សុវត្ថិភាពពិតៗ។ បុរី វិមានសំណាង ពិតជាស័ក្តិសមឥតខ្ចោះសម្រាប់ គ្រួសារអភិជននៅកម្ពុជា ដែលប្រាថ្នាចង់បានភូមិគ្រឹះប្រកបដោយផាសុខភាព និងមានហុងស៊ុយពេញលេញ ជូនម្ចាស់ផ្ទះ។

កាន់តែពិសេស ជាងនេះទៀតនោះ ដើម្បីអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បុរី វិមានសំណាង បានផ្តល់ជូនលោកអ្នកនូវប្រម៉ូសិនជាច្រើនដូចជា៖ ថែមម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ សាទែនទឹកចំណុះ 1500L ទទួលបានថ្នាំការពារសត្វកណ្តៀរ និងមានឱកាសទទួលបានការចាប់រង្វាន់ធំគឺរថយន្ត Lexus 600 ឆ្នាំ 2022។ កម្មវិធីនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 095 96 2000/078 96 2000/061 96 2000 &086 96 2000 ៕