ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។
ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល របស់សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា H&M, Adidas, Calvin Klein, Parfumerie, Converse, Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។
ផ្សារទំនើបដែលត្រូវបានសាងសង់អស់រយៈពេលជាង ៤ ឆ្នាំនេះ មិនត្រឹមតែបម្រើតម្រូវការដ៏ច្រើនលើសលប់របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងដៃគូពាណិជ្ជកម្ម ជាពិសេសរវាងកម្ពុជា និងវិនិយោគិនបរទេស បង្កើនជីវភាពរស់នៅបែបស៊ីវីល័យ និងថែមទាំងបង្កើតនូវឱកាសការងារយ៉ាងសម្បូរបែបជូនដល់ប្រជាពលរដ្ឋទៀតផង។
តើលោកអ្នកស្គាល់ទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយឬនៅ? ផ្សារទំនើបខ្នាតយក្សនេះមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (Google Map) ស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល។
សូមកុំភ្លេចរង់ចាំការបើកដំណើរការផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នាណា៎! សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ Chip Mong 271 Mega Mall៕