អ្នកឧកញ៉ា លី យ៉ុងផាត់ ទទួលបានគ្រឿងឥស្សរិយយសមេដាយខ្ពស់បំផុតនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាជាតិ និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ហើយក៏ជាស្ថាបនិកក្រុមហ៊ុន Y L.P Group បានទទួលគ្រឿងឥស្សរិយយស មេដាយជាតូបការ ដែលជាមេដាយខ្ពស់បំផុតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រឿងឥស្សរិយសយសមេដាយជាតូបការ ត្រូវបានបំពាក់ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលចំនួន២ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា មេដាយជាតូបការនេះ គឺជាមេដាយខ្ពស់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់បំពាក់ជូនឥស្សរជន ដែលមានគុណូបការៈដ៏ឧតុ្តង្គឧត្តម ក្នុងការងារបំរើមាតុប្រទេស ដើម្បីបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជាតិ តាមរយៈព្រះរាជក្រឹត្យ ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្រ្តី ហើយប្រទានដោយព្រះមហាក្សត្រ ឬដោយព្រះរាជតំណាង៕