ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរី វិមានសំណាង បានលើកឡើងថា មិនថាបុរសឬនារី ពេលខ្លះមិនទាន់ពេញចិត្តអ្វីដែលខ្លួនឯងមាន១០០%ផង តើយើងអាចរកបុរស ឬនារីណា ដែលយើងពេញចិត្ត១០០% មកធ្វើជាប្តី ឬធ្វើជាប្រពន្ធបានដោយរបៀបណា? ដូច្នេះគឺគ្មានទេ ប៉ុន្តែសម្រាប់ជាដំណោះស្រាយគឺត្រូវគិតថា បើសិនជាយើងមានដៃគូជីវិត មានចំណុចដែលយើងពេញចិត្ត ច្រើនជាងមិនពេញចិត្ត នោះចាត់ទុកថាគាត់ជាគូជីវិតដ៏ល្អហើយ។
ជារួមមក ឧកញ៉ាបណ្ឌិត គីម ហ៊ាង យល់ឃើញថា លើលោកនេះគ្មានប្តី ឬប្រពន្ធដែលល្អឥតខ្ចោះនោះទេ គឺមានតែប្តី ឬប្រពន្ធដែលសមរម្យ មានចំណុចល្អច្រើនជាងមិនល្អ ហើយយើងយកពេលវេលាថែរក្សាអ្វីដែលគាត់មានល្អ និងកែប្រែនូវអ្វីដែលគាត់មិនល្អ ដើម្បីស្របគ្នា។ ពេលដែលធ្វើដូចនេះបាន នោះលោកឧកញ៉ា គិតថា ជីវិតរស់នៅរបស់ប្តីប្រពន្ធ នឹងមានសុភមង្គល៕
សូមទស្សនាវីដេអូខាងក្រោម៖