ថ្ងៃកាន់បិណ្ឌទី១ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញានេះ ឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង និងលោកជំទាវ អឿន សុគន្ធារី, ឧត្តមសេនីយ៍ឯក សុខ មនោរម្យ និងលោកជំទាវ ,លោកជំទាវ គីម សុផារី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញកាន់បិណ្ឌចំនួន ២វត្ត រួមមាន៖ វត្តចំពុះក្អែក រាជធានីភ្នំពេញ និងវត្តក្រពើហារ ក្រុងតាខ្មៅ។

នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌឆ្នាំនេះ លោកឧកញ៉ា ឧត្តមសេនីយ៍ឯក លោកជំទាវ និងក្រុមគ្រួសារ បាននាំមកនូវទេយ្យទាន ព្រមទាំងបច្ច័យបួន ថ្វាយសម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក និងវត្តក្រពើហា ក្នុងនោះមួយវត្តនូវទឹកផ្លែឈើ ១០កេស ទឹកបរិសុទ្ធ១៥កេស អង្ករ ៣ប៉ាវ រួមទាំងទឹកត្រី ទឹកស៊ីវអៀវ មីកញ្ចប់ ត្រីខ និងថវិកាផងដែរ។

សទ្ធាជ្រះថ្លាដែលលោកឧកញ៉ា សុខ ស្រស់ ឧត្តមសេនីយ៍ឯក សុខ មនោរម្យ លោកជំទាវ គីម សុផារី និងក្រុមគ្រួសារ បំពេញនាឱកាសនេះ សូមឧទ្ទិសបុណ្យកុសលជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាន សំអាត ហៅ តែ សេងអាយ និងឯកឧត្តម ម៉ក់ សំអឿន ព្រមទាំងបុព្វការីជនទាំងឡាយទាំងពួង ដែលបានបែកកាយរំលាយខន្ធទៅកាន់បរលោក សូមមកទទួលនូវមហាកុសលនេះកុំខាន៕





