បន្ទាប់ពី ស្ពានចូលផ្ទះ Ben មកពីសៀមរាប និងព្រះវិហារ គេដុត អស់ទាំងពីរហើយ បានធ្វើឲ្យមហាជនជាច្រើននាក់បានសម្ដែងការអាណិតអាសូរជាខ្លាំង ក្នុងនោះគេឃើញមាន នាយ ពាក់មី, ឯកឧត្តមឧកញ៉ា ហ៊ុន ជា, ឧកញ៉ា ស្រី ចាន់ថន នឹង លោក ឧកញ៉ា ហ៊ួត ជា លោក តាំង គីមស៊ួ ជាដើម បានធ្វើសកម្មភាព ជួយ សល់សកម្មជនព្រៃឈើរូបនេះ ក៏ដូចជាទៅសួរសុខទុក្ខ ដើម្បីផ្តល់កំលាំងចិត្ត ជូន លោក បេន និងក្រុមគ្រួសារ ដោយផ្ទាល់។

ជាមួយនឹងការឈឺឆ្អាល ពីមហាជនបែបនេះ លោក បេន បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្នុងនោះដែរលោកបានបញ្ជាក់ថា អ្វីដែលលោកធ្វើនេះមិនមែនធ្វើឡើង ក្នុងគោលបំណងឲ្យប្រជាជនអាណិត ទទួលបាន ប្រយោជន៍ជាប្រាក់ ដែលមហាជនបានជួយនោះឡើយ គឺទង្វើរាល់ថ្ងៃ របស់ចង់ឲ្យព្រៃធម្មជាតិគងវង់ និងបង្រៀនឲ្យមនុស្សទូទៅស្រលាញ់ព្រៃឈើធម្មជាតិ ជាពិសេសប្រជាជនខ្មែរតែម្ដង៕














