អ្នកឧកញ៉ា សៀង ណាំ ជាអ្នកជំនួញជើងចាស់ ហើយក៏ជាស្តេចក្រាញ់ដែលបាននិងកំពុងវិនិយោគក្នុងខេត្តសៀមរាបជាច្រើនគម្រោងលើវិស័យអចលនទ្រព្យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ដ៏ឆ្នើមមួយរូប។

កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញានេះ អ្នកឧកញ៉ា សៀង ណាំ អញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាសណ្ឋាគារលំដាប់ផ្កាយ ស្ថិតក្នុងក្រុងសៀមរាប។
បើតាមអ្នកឧកញ៉ា សៀង ណាំ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានឲ្យដឹងថា ជំនួបពិភាក្សាការងារដោយបានស្តាប់អនុសាសន៍សម្តេចតេជោណែនាំពីបញ្ហាការអភិវឌ្ឍន៍ក្រុងសៀមរាប។
អ្នកឧកញ៉ា សៀង ណាំ ក្រៅពីមានតំណែងជា អ្នកតំណាងរាស្ដ្រ និង ជាសមាជិករដ្ឋសភាជាតិ លោកក៏ជាម្ចាស់ សណ្ឋាគារស៊ីធីអង្គរដ៏ស្កឹ ស្កៃនៅកណ្ដាលក្រុងសៀមរាប និង មានដីបុរី ចំនួនពីរគឺបុរី សៀងណាំ១ និង បុរី សៀង ណាំ ២ ហើយថ្មីៗនេះលោកកំពុងចាប់ផ្តើមបើកគម្រោងថ្មីមួយចំនួនទៀត។
អ្នកឧកញ៉ាក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយយសរបស់ជប៉ុន “The Order of the Rising Sun, Gold Rays with Neck Ribbon” ក្នុងសក្ខីភាពដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏វិសេសវិសាស ក្នុងការរឹតចំនងមិត្តភាពរវាង ជប៉ុននិងកម្ពុជា៕

