នៅព្រឹកថ្ងៃអង្គារថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសើរឧកញ៉ា ឌួង ឆាយ ដែលកែខ្លួនពីមនុស្សកាច មកជាមនុស្សស្លូត និងធ្វើសកម្មភាពមនុស្សធម៌។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ដែលសម្ដេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យសម្តេចតេជោ ហ៊ុន សែន សរសើរឧកញ៉ា ឌួង ឆាយ ដែលកែខ្លួនពីមនុស្សកាច មកជាមនុស្សស្លូត និងធ្វើសកម្មភាពមនុស្សធម៌។ បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ការកែខ្លួនរបស់ឧកញ៉ា ឌួង ឆាយ បន្ទាប់ពីសម្តេចបានបញ្ជាឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ក្រោយមានហឹ ង្សាមួយកាលពីប៉ុន្មានឆ្នាំមុន។





