នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ជាមួយនឹងការប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ហ្រ្គេនភ្នំពេញស៊ីធី ទីII ក្រោមការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង លែន។

គម្រោងនេះ មានទីតាំងនៅលើផ្លូវហាណូយ និងមហាវិថីហ្គ្រេនភ្នំពេញ ដោយមានមុខងារថ្មីកាន់តែសម្បូរបែប និងទំនើបជាងមុន។ ពិធីបញ្ចុះបឋមសិលា ក៏មានការចូលរួមពីអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាសហប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ផងដែរ។ គម្រោង ហ្រ្គេនភ្នំពេញស៊ីធី ទីII នឹងធ្វើការបើកលក់ជាសាធារណៈ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបជូនថា ជីប ម៉ុង លែន ជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានបង្កើតឡើង នៅឆ្នាំ២០០៨។ គម្រោងដំបូងរបស់ ជីប ម៉ុង លែន គឺផាកលែន សែនសុខ ដែលបានបញ្ចប់ការសាងសង់ និងប្រគល់ជូនអតិថិជនទាំងស្រុង កាលឆ្នាំ២០១៧។ បច្ចុប្បន្ន ជីប ម៉ុង លែន មានគម្រោងធំៗជាង ១០កន្លែងហើយដូចជា គម្រោង លែនម៉ាក ២៧១, លែនម៉ាក ៦០ម៉ែត្រ, ផាកលែន ៥៩៨, ផាកឡែន TK, ផាកលែន ខុនដូ TK, ផាកលែន 6A, ផាកលែន ៥០ម៉ែត្រ, ផាកលែន ពោធិ៍ចិនតុង, ផាកលែន ចំការដូង រួមទាំងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទាំងពីរផងដែរ៕

