អ្នកជំនួញ ១៥រូបកំពុងរកស៊ីក្នុងវិស័យភាពយន្ត និងចម្រៀង

ជុំវិញ​ឧកញ៉ា

ប្រទេស​កម្ពុជា​ បាន​បើក​ដំណើរការ​សង្គម-សេដ្ឋកិច្ចឡើង​វិញ​ដោយ​ប្រុងប្រយ័ត្ន បន្ទាប់ពី​ចាត់វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ខណៈដែលវិស័យសោតទស្សន៍ ភាពយន្ត និងចម្រៀងកំពុងចាប់ផ្ដើមសកម្មភាពឡើងវិញបណ្ដើរៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពយន្ត និងចម្រៀង ជាផ្នែកមួយនៃជីវិតមនុស្សសម្រាប់ជាព័ត៌មាន បង្ហាញពីវប្បធម៌បវេណី សាសនា សង្គម និងកម្សាន្តជាដើម។ មែនទែនទៅ វិស័យផលិតកម្មភាពយន្ត និងចម្រៀង ត្រូវការដើមទុនច្រើនក្នុងការវិនិយោគ ប៉ុន្តែសម្រាប់ទីផ្សារកម្ពុជាវិស័យនេះហាក់មានអ្នកជំនួញតិចតួចនៅឡើយហ៊ានបោះទុនរកស៊ី។

សារព័ត៌មានឧកញ៉ាញូស៍ សូមបង្ហាញណែនាំវិនិយោគិន ១៥រូបកំពុងរកស៊ីក្នុងការផលិតភាពយន្ត និងចម្រៀងល្បីៗឈានមុខគេនៅកម្ពុជា ដូចតទៅ៖

១. អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប វិនិយោគទៅលើស្ថានីយ៍ទូរទស្សន៍ CTN, My TV, CNC.

២. ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុន ហង្សមាស គ្រុប ដែលមានបុត្រសម្ព័ន្ធផលិតកម្មរស្មីហង្សមាស ហើយនឹងវិទ្យុ-ស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV

៣. លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាក្រុមហ៊ុន បាយ័ន គ្រុប មានស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន

៤. អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន Y.L.P Group វិនិយោគលើស្ថានីយ៍ទូរទស្សន៍ PNN

៥.អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា គ្រុប វិនិយោគលើផលិតកម្ម Galaxy Navatra

៦. ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប មានវិទ្យុ-ស្ថានីយ៍ទូរទស្សន៍ថោន និងផលិតកម្មទីក្រុងភាពយន្ត ហៅ ថោន

៧. លោកស្រី ឃឹម រ៉ានី អគ្គនាយិកា វិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍

៨. ឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ (ភីភីស៊ីធីវី)  និងទូរទស្សប៉ុស្ត៏លេខ CTV8 

៩. លោក ស៊ុបប៉ាឆៃវីរៈភុជង្ស អគ្គនាយកស្ថានីយ៍វិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥

១០. លោក ឡាយ សុកហុក អគ្គនាយក និងជាចាងហ្វាងផលិតកម្មសាន់ដេ

១១. លោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្ម ដើមត្នោត វិនិយោគលើភាពយន្ត

១២. លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្ម កងចក្រ វិនិយោគលើភាពយន្ត

១៣. លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកា ផលិតកម្ម សាស្រ្តាហ្វីម (Sastra Film)

១៤.លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture

១៥. លោក អ៊ិន សុភិន ម្ចាស់ផលិតកម្ម មហាហង្ស