នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឧកញ៉ា សឿ សុវណ្ណ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប បានជូនភរិយារបស់ខ្លួនគឺ លោកជំទាវ ឆុង សុភី ទៅទទួលទូរស័ព្ទដៃ iPhone 14 Pro Max ដែលបានកម្ម៉ង់ទុកជាយូរថ្ងៃមកហើយ នៅរដ្ឋ South Carolina សហរដ្ឋអាមេរិក។
លោកឧកញ៉ា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកនេះយ៉ាងដូច្នេះថា៖ “ថ្ងៃនេះនាំថៅកែស្រីមកទទួលទូរស័ព្ទ iPhone 14 Pro Max ដែលបានកម្ម៉ង់យូរថ្ងៃហេីយ នៅសហរដ្ឋអាមេរិក #USA #iPhoneStore #SouthCarolina”។
គួររំលឹកផងដែរថា ក្រុមហ៊ុន Apple ទើបបានបញ្ចេញទូរស័ព្ទដៃស៊េរីថ្មីរបស់ខ្លួន iPhone 14 ចំនួន ៤ម៉ូដែល កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមានដូចជា iPhone 14, iPhone 14 Plus, iPhone 14 Pro និង iPhone 14 Pro Max ហើយទើបដាក់លក់ជាផ្លូវការ កាលចុងសប្តាហ៍កន្លងទៅនេះ ខណៈដែលតម្លៃ iPhone 14 Pro Max នៅប្រទេសកម្ពុជា ប្រហែលចន្លោះពី ១៧០០ដុល្លារ ដល់ជាង ២០០០ដុល្លារ ទៅតាមពណ៌ និងទំហំផ្ទុក (Storage) ផ្សេងៗគ្នា។
សូមជម្រាបថា ឧកញ៉ា សឿ សុវណ្ណ និងភរិយា កំពុងធ្វើដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ រយៈពេលជាច្រើនថ្ងៃកន្លងទៅនេះ លោកឧកញ៉ា និងភរិយា បានទៅកម្សាន្តកន្លែងល្បីៗជាច្រើនដូចជា សារៈមន្ទីរកូកាកូឡាដ៏ធំ “World of Coca-Cola” ដែលស្ថិតនៅទីក្រុង Atlanta ក្នុងរដ្ឋ Georgia, ស្ពាន Brooklyn, TimesSquare, Wall Street Bull, អតីតអគារភ្លោះពាណិជ្ជកម្មពិភពលោកដ៏ល្បីល្បាញ World Trade Center និងរូបសំណាកសេរីភាព “Statue of Liberty” ទីក្រុងញ៉ូយ៉ក, ទីក្រុង Las Vegas, រដ្ឋ Nevada, Grand Canyon ស្ថិតនៅក្នុងរដ្ឋ Arizona, Golden Gate Bridge ទីក្រុង San Francisco រដ្ឋ California និង Universal Studios Hollywood ទីក្រុង Los Angeles រដ្ឋ California ផងដែរ៕