ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា (S-Auto Cambodia) យល់ថា ការរៀនបើកគ្រឿងចក្រ គឺមិនខុសពីការបើកអាជីវកម្មថ្មីមួយនោះទេ ពោលគឺទាមទារការយកចិត្តទុកដាក់យ៉ាងខ្លាំងដូចគ្នា។

លោកឧកញ៉ា បានលើកឡើងតាមរយៈបណ្តាញសង្គម ភ្ជាប់ជាមួយរូបភាពបើកគ្រឿងចក្រនៅគម្រោងលំហែរ រីស៊តនិងដីលំហែររបស់លោក កាលពីថ្ងៃទី២១ ខែកញ្ញា យ៉ាងដូច្នេះថា ការរៀនបើកគ្រឿងចក្រ គឺមិនខុសពីការបើកអាជីវកម្មថ្មីមួយនោះទេ។ វាទាមទារឱ្យមានការសិក្សា វាស់ស្ទង់សមត្ថភាព កំណត់គោលដៅ អនុវត្ត មិនទាន់ល្អរកចំនុចខ្វះខាត និងកែរតម្រូវ ហើយអនុវត្តបន្តទៀត យកចិត្តទុកដាក់ ព្យាយាម រៀនសូត្រ និងតស៊ូខាំស្មៅ។

សូមជម្រាបជូនថា ឧកញ៉ា ប៊ុន រតនាសេម មានអាជីវកម្មចំនួន៦ទៀតក្រៅពីឃ្លាំងទិញលក់រថយន្ត គឺមានដូចជា S-AUTO ជួលរថយន្ត, S-AUTO Sevice៖ ការ៉ាសបម្រើសេវាកម្មជួសជុលរថយន្ត, អេសឆ្ងាញ់៖ លក់បោះដុំទាខ្វៃ (បង្កើតឡើងសម័យកូវីដ-១៩), លំហែរ៖ អភិវឌ្ឍន៍គម្រោងផ្ទះលំហែទំនើប ជាយក្រុង ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ, ហាងលក់ពេជ្រ ឈីវែលរី (ទុន៥០% ជាមួយភរិយា) និងAmazing Family Trading Co.,Ltd (ទុន៥០% ជាមួយភរិយា)៖ នាំចូលចែកចាយគ្រឿងសំអាងសាប៊ូរ ផងដែរ៕
