លោកស្រីឧកញ៉ា គង់ សំណាង ម្ចាស់គម្រោងបុរី បុរីវិមានសំណាង និងក្រុមការងារ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធី «វេចនំអន្សម» នៅការិយាល័យ បុរី វិមានសំណាង ដើម្បីចូលរួមលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរដ៏ផូរផង់។

ដៃវេចនំ និងចងនំបណ្ដើរ លោកស្រីឧកញ៉ា គង់ សំណាង រៀបរាប់ថា ការវេចនំអន្សម មិនត្រឹមតែបង្កើននូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ហើយថែមទាំងបង្កប់នូវខ្លឹមសារនៃសាមគ្គីភាព ព្រោះយើងមិនអាច ធ្វើនំទាំងនេះ តែឯងបានទេ។ ម្យ៉ាងទៀត នំអន្សមមាន ដើមកំណើត តាំងពីបុរាណកាល មក ហើយតាមប្រវត្តិ នំប្រពៃណីខ្មែរ តែងតែមានវត្តមាន នៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ ដូចជា បុណ្យចូលឆ្នាំ បុណ្យ ភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។


លោកស្រីឧកញ៉ា គង់ សំណាង បន្ថែមទៀតថា ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរខាងមុននេះ បុរី វិមានសំណាង ក៏បាននាំយកនូវគោលការណ៍បង់ប្រាក់ដ៏ពិសេស គឺបង់ត្រឹមតែ ២,០០០$ តែប៉ុណ្ណោះក្នុងមួយខែ រយៈពេល១ឆ្នាំ ដោយឥតការប្រាក់ និងមានថែមជូនកាដូជាច្រើនដូចជា៖ ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ សាទែនទឹក 1500L ប្រព័ន្ធការពារសត្វកណ្តៀរ និងទទួលបានឆ្នោតចាប់រង្វាន់រថយន្ត Lexus Lx600 ចំនួនមួយគ្រឿង។ នៅចាំអីទៀត ឆាប់មកទទួលយកទីតាំងពិសេសៗមុនគេ។ កម្មវិធីនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងមកក្រុមការងារតាមរយៈលេខ៖ 095 96 2000/ 070 96 2000/ 078 96 2000/061 96 2000/ 086 96 2000 ៕