អ្នកឧកញ៉ា គួច ម៉េងលី បញ្ជូនកូនស្រីទៅរៀនក្រៅប្រទេស តែមិនមែនសហរដ្ឋអាមេរិកដូចលោកទេ

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ​​អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និងជា​អ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​​បាន​​​ជូន​ដំណើរ​កូនស្រី​របស់​លោក ដែល​ទើប​បញ្ចប់​ការ​សិក្សា​​កម្រិត​វិទ្យាល័យ​នៅ​ប្រទេសកម្ពុជា ​​ទៅ​បន្ត​សិក្សា​​នៅ​​ចក្រភពអង់គ្លេស មិនមែន​ទៅ​សហរដ្ឋអាមេរិក​ដូច​រូប​លោក​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម នៅ​ព្រឹក​នេះ​ថា លោក​បាន​មកជូនដំណើរកូនស្រី​របស់​លោក​ ទៅចក្រភពអង់គ្លេស ដើម្បីសិក្សានៅសាកលវិទ្យាល័យ និង​សូមអបអរសាទរ ព្រម​ទាំង​ជូន​ពរ​កូន​ស្រី​​របស់​លោក ឱ្យ​ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានសំណាងល្អ​ជាមួយនឹងការសិក្សា​របស់​ខ្លួន។

គួរបញ្ជាក់ថា កូនស្រី​អ្នកឧកញ៉ា គួច ម៉េងលី ឈ្មោះ Jasmine Jing Yian Quach ​​​​បាន​បញ្ចប់​ការ​សិក្សា​​កម្រិត​ថ្នាក់​វិទ្យាល័យ ​​នៅ​សាលា Northbridge International School Cambodia (NISC) ដែលជា​សាលា​របស់​អ្នកឧកញ៉ា គិត ម៉េង កាល​ពី​​ខែ​សីហា ឆ្នាំ២០២២។ សម្រាប់​ប្រវត្តិ​​អ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់​សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និង​មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) ​​គឺ​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ​២០០៧ លោក​​ក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាលសាធារណៈ ​​ពី​សាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក ផងដែរ៕