អ្នកឧកញ៉ា ប៉ោ សំអឿន ត្រូវបានគេស្គាល់ថា ជាសេដ្ឋីជើងចាស់មួយរូបនៅប្រទេសកម្ពុជា ដែលបានទទួលគោរមងារ «អ្នកឧកញ៉ា» ដំបូងគេលំដាប់ទី២ តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។ ទោះបីលោកឧកញ៉ា ជាសេដ្ឋីមួយរូបយ៉ាងណាក្តី ប៉ុន្តែបើក្រឡេកទៅមើលភរិយារបស់លោកវិញ គឺលោកជំទាវ អ៊ូ លក្ខិណា ក៏នៅតែប្រកបជំនួញផងដែរ។

លោកជំទាវ អ៊ូ លក្ខិណា ជាម្ចាស់ហាង «ផ្ទះសាច់គោ» (The Steak Station)។ ផ្ទះសាច់គោ បម្រើសេវាកម្មលក់សាច់បែបលក្ខណៈគ្រួសារ ហើយអតិថិជនអាចបញ្ជារទិញ និងមានសេវាកម្មដឹកជញ្ជូនដល់ទីតាំងតែម្តង។

ផ្ទះសាច់គោ មានលក់សាច់គោស្តង់ដាមកពីអាមេរិក អូស្ត្រាលី ដែលមានជាប្រភេទសាច់ជាស្លាយ ស៊ុប អាំង និងប្រភេទជាស្ទេក។ ក្រៅពីនេះ ក៏មានលក់គ្រឿងបន្ថែមដូចជា ត្រីដូរី ប្រហិតតៅហូ ប្រហិតត្រី ប្រហិតនំប៉ោ និងប្រហិតសាច់មឹក។

ក្រៅពីការងារប្រកបមុខជំនួញ អ្នកឧកញ៉ា ប៉ោ សំអឿន និងភរិយា តែងតែជួយការងារសង្គមជាច្រើន ដូចជាបរិច្ចាគថវិកាជួយគ្រួសារយោធិន, បរិច្ចាគថវិកាជួយរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ និងការបង្កើតគ្រុបបណ្តាញសង្គម អ្នកឧកញ៉ា ប៉ោ សំអឿន សម្រាប់ការងារសប្បុរសធម៌ជួយដល់ប្រជាពលរដ្ឋ លោកតា លោកយាយ និងកងកម្លាំងការពារក្នុងមូលដ្ឋានផងដែរ៕