គម្រោង «ផាក លែន ពោធិ៍ចិនតុង» ជាគម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីសន្លាងមួយទៀត របស់ក្រុមហ៊ុន ជីប ម៉ុង លែន ក្នុងតំបន់ពោធិ៍ចិនតុង ដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានរបស់អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិករបស់ក្រុម ជីប ម៉ុង គ្រុប។

ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកលក់គម្រោង ផាក លែន ពោធិ៍ចិនតុង តាំងពីថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២២ ខណៈដែលបច្ចុប្បន្នគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២២នេះ ការសាងសង់គឺកំពុងតែដំណើរការបានប្រហែលប្រមាណ ៥០% ហើយ។

គម្រោង ផាក លែន ពោធិ៍ចិនតុង ស្ថិតនៅទីតាំងអំណោយផល ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយធ្វើដំណើរតែ២នាទីប៉ុណ្ណោះពីមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានចរន្តសេដ្ឋកិច្ចមមាញឹក ជាមួយពាណិជ្ជកម្មចម្រុះ និងប្រជាពលរដ្ឋរស់នៅច្រើនកុះករ។ គម្រោងនេះ សាងសង់លំនៅឋានប្រណីតច្រើនប្រភេទដូចជាវីឡាឃ្វីន, វីឡាឃ្វីន A, វីឡាឃ្វីន B II, វីឡាភ្លោះ SII, វីឡាកូនកាត់ A S II, វីឡាកូនកាត់ B III និង ហ្សប់ហៅស៍ II ព្រមទាំងមានសួនឧទ្យាន មានដើមឈើតូចធំចម្រុះពណ៌ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃតាមដងផ្លូវ នាំមកនូវបទពិសោធន៍នៃការរស់នៅប្រកបដោយផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្ត៕


