ចំនួនស្ថាប័ន អង្គការ សមាគម បានចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលចាត់ទុកជាដៃគូរចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិ។
ស្ថាប័ន អង្គការ និងសមាគម ត្រូវបានដឹកនាំដោយប្រធាន ១រូប និងអនុប្រធានច្រើនរូប ដែលជាអ្នកមានសិទ្ធិសម្រេចទៅតាមគោលការណ៍សមាគមនីមួយៗ ដែលចូលរួមពីក្រុមប្រឹក្សា និងសមាជិក។
ឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តមកស្គាល់ប្រធានសមាគមទាំង ៥រូបដែលសុទ្ធតែជាមហាសេដ្ឋីប្រាក់ពាន់លានគ្រប់គ្រងអាណាចក្រជំនួញគ្រាក់ៗ ហើយមកដឹកនាំសមាគម ដើម្បីជាសំឡេងនៃវិស័យឯកជនធ្វើការជាមួយស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។
ពាណិជ្ជករឆ្នើមទាំង ៦រូបនោះរួមមាន៖
១.អ្នកឧកញ៉ា ពុង ឃាវសែ
ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាថៅកែក្រុមហ៊ុន OCIC

២.អ្នកឧកញ៉ា លី យ៉ុងផាត់
ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន Y.L.P Group

៣.អ្នកឧកញ៉ា លី ហួរ
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ស្ថាបនិកក្រុមហ៊ុន លីហួរ គ្រុប

៤.អ្នកឧកញ៉ា គិត ម៉េង
ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

៥.អ្នកឧកញ៉ា លាង ម៉េង
ប្រធានសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប
