ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានប្រកាសជ្រើសរើសបុគ្គលិកលើផ្នែកចំនួន៣ ដែលប្រាក់ខែចាប់ពី ១០០០ដុល្លារឡើង រហូតអាចដល់ជាង ២០០០ដុល្លារ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា នៅព្រលប់ថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់លោកត្រូវការជ្រើសរើសបុគ្គលិកជាន់ខ្ពស់ចំនួន ៣មុខតំណែង ក្នុងនោះមានដូចជា ប្រធានគ្រប់គ្រងផ្នែកលក់ និងផ្សព្វផ្សាយ អាចទទួលបានប្រាក់ខែ ១០០០ដុល្លារឡើង, ប្រធានផ្នែកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ប្រាក់ខែអាចបាន ១៥០០ដុល្លារឡើង និងប្រធានប្រតិបត្តិការ (Chief Operation Manager) អាចទទួលបានប្រាក់ខែ ២០០០ដុល្លារឡើង។

សម្រាប់ប្រិយមិត្តអ្នកអានដែលចាប់អារម្មណ៍លើការងារខាងលើ អាចផ្ញើ CV របស់លោកអ្នក ទៅកាន់ Email : hr@virakbuntham.com ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 096 75 88 185 ៕