តើឧកញ៉ា គីម ហ៊ាង យល់ឃើញបែបណា ចំពោះស្ថានភាពអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២២?

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរី វិមានសំណាង បានបង្ហាញពី​ការ​យល់ឃើញ​ចំពោះ​ស្ថានភាព​វិស័យ​អចលនទ្រព្យ នៅ​ប្រទេស​កម្ពុជា នៅ​​ឆ្នាំ២០២២​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​លើក​ឡើង​ថា ​​​ចំពោះ​វិស័យ​​ខុនដូ នៅ​រយៈពេល​៩​ខែ ឆ្នាំ២០២២​កន្លង​ទៅ​នេះ គឺ​នៅ​ជួប​បញ្ហា​លំបាក​នៅ​ឡើយ ព្រោះ​តែ​​​​ទីផ្សារ​ខុនដូ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ភ្ញៀវ​បរទេស ដូច្នេះ​ពេល​មាន​បញ្ហា​កូវីដ-១៩ គឺ​មិន​សូវ​មាន​ភ្ញៀវ​បរទេស​ទិញ​ខុនដូ​នោះ​ទេ។

ចំពោះ​វិស័យ​បុរី​វិញ ​​​លោក​ឧកញ៉ា យល់​ថា​ទោះ​បី​មាន​បញ្ហា​កូវីដ-១៩ និង​សង្គ្រាម​​រុស្ស៊ី-អ៊ុយក្រែន ​​ក៏​​នៅ​តែ​មាន​ក្រុមហ៊ុន​ធំៗ ឬ​ក្រុមហ៊ុន​ជើង​ចាស់ នៅ​តែ​បន្ត​សាងសង់ និង​នៅ​តែ​លក់​បាន​ធម្មតា ប៉ុន្តែ​សម្រាប់​បុរី ក្រុមហ៊ុន​តូចៗ​ដែល​មាន​ដើម​ទុន​តិច គឺ​មាន​ការ​ប៉ះពាល់។ ចំណែក​ឯ​ដីឡូត៍​វិញ ​​ក៏​ប៉ះពាល់​​ក្នុង​ការ​លក់​ផង​ដែរ ដោយសារ​តែ​បញ្ហា​កូវីដ-១៩ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម​ជា​ច្រើន ដូចជា​កម្មករ​រោងចក្រ ឬ​អ្នកធ្វើការ​នៅ​ផ្នែក​ឧស្សាហកម្ម ឬ​សេវាកម្ម ជា​ដើម ដូច្នេះទើបធ្វើឱ្យសកម្មភាពទិញ-លក់ ដីឡូត៍ មានការធ្លាក់ចុះ។

សូមបញ្ជាក់​ផង​ដែរ​ថា បុរី វិមានសំណាង របស់​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​ដែល​ជាបុរីលំដាប់អភិជន​ ពុំ​មាន​ការ​ប៉ះ​ពាល់​ពី​បញ្ហា​កូវីដ-១៩ ឬ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​​​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ ​​បុរី​​​របស់​លោក ​កាន់​តែ​បង្កើន​ល្បឿន​នៃ​ការ​សាងសង់។ បុរី វិមានសំណាង ​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕