ឧកញ៉ា សំ ប៊ន ជាអ្នកជំនួញមិនសូវបង្ហាញឱ្យគេឯងឃើញអាជីវកម្ម ប៉ុន្តែសម្រាប់កិច្ចការងារមនុស្សធម៌ លោកតែងតែបង្ហាញវត្តមានជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដូចភ្លៀងរលឹមនារដូវប្រាំង។


តើឧកញ៉ា សំ ប៊ន
មានតួនាទីការងារអ្វីខ្លះ ក្រៅពីមុខជំនួញ?
បច្ចុប្បន្នលោកឧកញ៉ាជាទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ត្រីរដ្ធមន្ត្រីក្រសួងមហាផ្ទៃ។ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ លោកក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្រ្តី។

ក្រៅពីការងារជាទីប្រឹក្សារាជរដ្ឋាភិបាល ឧកញ៉ា សំ ប៊ន ក៏មានតួនាទីជាអនុប្រធានក្រុមការងារបក្សទទួលបន្ទុកមើលការងារខុសត្រូវចល័ត និងជាប្រធានក្រុមការងារចល័ត ដឹកនាំក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងមូលដ្ឋាន និងជួយប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងថែមទៀតផង។ បន្ថែមពីនោះ នៅរាជធានីភ្នំពេញ លោកឧកញ៉ា សំ ប៊ន ក៏មានតួនាទីនយោបាយសំខាន់មួយទៀត ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌឫស្សីកែវ ផងដែរ។
ក្នុងបេសកកម្មការងារទាំងវិស័យឯកជន និងជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មានស្នាដៃចូលរួមកសាងជាតិជាច្រើន ឯកឧត្តម ឧកញ៉ា សំ ប៊ន ធ្លាប់ទទួលបានគ្រឿងឥស្សរិយយសខ្ពស់ផុតលេខ ថ្នាក់ជាតូបការ។


តាមប្រភពក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា ឧកញ៉ា សំ ប៊ន ជាពាណិជ្ជករ និងជាមន្រ្តីម្នាក់ដែលចូលរួមការងារជាមួយសមាគមឧកញ៉ាកម្ពុជា ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រមុខ ព្រមទាំងសមាជិកសុទ្ធមសេដ្ឋី មហាសេដ្ឋីជាច្រើនរូបទៀត។
គួររម្លឹកថា ឧកញ៉ា សំ ប៊ន ក៏ធ្លាប់ធ្វើជាទីប្រឹក្សាផ្ទាល់សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងប្រព្រឹទ្ធសភា ឋានៈស្មើ រដ្ឋមន្ត្រីផងដែរ៕