ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ជាថ្ងៃទិវាគ្រូបង្រៀនអន្តរជាតិ និងជាទិវាគ្រូបង្រៀន ខួបលើកទី២៥ នៃទិវាគ្រូបង្រៀននៅព្រះរាជាណាចក្រកម្ពុជា ហើយនៅឆ្នាំនេះកំពុងប្រារព្វឡើងក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង”។
ដើម្បីអបអរសាទរទិវាប្រកបដោយនក្ខត្តឫក្សនេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូនម្ចាស់សាលាល្បីៗនៅកម្ពុជាមួយចំនួន ដែលមានងារជា «ឧកញ៉ា» ចំនួន ១១ រូប ដូចខាងក្រោម៖
១. លោកជំទាវឧកញ៉ា ទេព កូលាប ៖ ម្ចាស់និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU)

២. ឧកញ៉ា ឌួង លាង ៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៉ីអឺរ៉ុប

៣. ឧកញ៉ា តែ ឡូរិន ៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យវេស្ទើន

៤. ឧកញ៉ា ហេង វ៉ាន់ដា ៖ នាយកវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ

៥. ឧកញ៉ា លី ឆេង ៖ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

៦. អ្នកឧកញ៉ា គិត ម៉េង ៖ ម្ចាស់សាលាអន្តរជាតិ South Bridge និង North Bridge International School

៧. លោកជំទាវឧកញ៉ា លឹម ឈីវហូ៖ ម្ចាស់សាលារៀនខាមបូឌា ស៊ូឌូ បាយលីងហ្គល អ៊ីនធើណេសិនណល ស្គូល

៨. អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ៖ ម្ចាស់សាលារៀនអន្តរទ្វីបអាមេរិកាំង AIS និង Aii

៩. ឧកញ៉ា ប៉ិច បូឡែន ៖ អគ្គនាយកក្រុមហ៊ុន Westline Education Group និងជានាយកសាលារៀនវ៉េស្ទឡាញន៍

១០. ឧកញ៉ា ឡាច សំរោង ៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI)

១១. ឧកញ៉ា សៅ វល័ក្ខ ៖ អគ្គនាយកសាលា Milky Way School Headquarter
