លោកឧកញ៉ា ស្រី ចាន់ថន ដែលមហាជនស្គាល់ថា ឧកញ៉ាវ័យក្មេងមានប្រជាប្រិយភាព នឹងជាម្ចាស់ក្រុមហ៊ុន ស្កាយលែន ល្បីខាងប៉ែកអរិយក្សត្រ ស្វាយជ្រុំ ខ្សាច់កណ្ដាល បានសម្រេចជួយជុលផ្លូវមួយខ្សែដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ អោយមកសភាពរឹងមាំឡើយវិញ។ ផ្លូវ១ខ្សែនោះ ស្ថិតនៅភូមិ ព្រែកលួង ឃុំ ព្រែកលួង ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល ចូលទៅតំបន់អភិវឌ្ឍន៍លោកតែម្ដង។

តាមរយៈលោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់ឲ្យដឹងថា៖«កាដូចូលខែថ្មីគឺខែមីនា ឆ្នាំ២០២០! តបតាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ខ្ញុំបានជួយជួសជុលផ្លូវមួយខ្សែឲ្យមានគុណភាពរឹងមាំល្អដែលមានប្រវែង ២៧០ ម៉ែត្រ និង ទទឹង១៧ ម៉ែត្រ ដោយក្រាលកៅស៊ូក្រាសរឹងមាំចំណាយថវិកាសរុបប្រមាណជា(៧៨,៥៥០$)(ប្រាំពីរម៉ឺនប្រាំបីពាន់ប្រាំរយហាសិបដុល្លាអាមេរិក)។ដែលបច្ចុប្បន្នផ្លូវនេះស្ទើតែបានខូចខាតទាំងស្រុង និងពិបាកធ្វើដំណើរណាស់។ ពិសេស ដើម្បីជួយសម្រួលការធ្វើដំណើរជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងបង្កភាពងាយស្រួល កាត់បន្ថយពេលវេលាផងនោះពិសេសដើម្បីចូលរួមអបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ។






