ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូដ ប្រូដាក់សិន (E-Chei Ngov Heng Food Production) បានចំណាយពេលជិត៣០ឆ្នាំមកហើយ នៅក្នុងវិស័យកែច្នៃចំណីអាហារក្នុងស្រុក ហើយលោកក៏មានគន្លឹះមួយចំនួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើផលិតផលក្នុងស្រុកឱ្យបានច្រើន ដោយលោកផ្តោតសំខាន់លើ ទំនុកចិត្ត គុណភាព និងភាពស្មោះត្រង់។

ឧកញ៉ា ចាន់ ស៊ីថា ធ្លាប់បានឱ្យដឹងថា ជិត៣០ឆ្នាំហើយដែលលោកចំណាយពេលវេលាជាមួយវិស័យកែច្នៃចំណីអារហារ អ្វីដែលសំខាន់ គឺទំនុកចិត្ត គុណភាព និងភាពស្មោះត្រង់ ហើយនេះជាកត្តាសំខាន់ ដែលនាំអោយប្រជាជនមានទំនុកចិត្ត និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកជាច្រើន។

គួររំលឹកបន្តិចថា ឧកញ៉ា ចាន់ ស៊ីថា បានប្រឡូកក្នុងវិស័យកែច្នៃចំណីអាហារក្នុងស្រុកជាច្រើនឆ្នាំមកហើយ ខណៈដែលលោកបានបង្កើតក្រុមហ៊ុនជាផ្លូវការ កាលឆ្នាំ២០០៧។ ក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូដ ប្រូដាក់សិន ដែលមានទីតាំងនៅខេត្តកំពត កំពុងផលិតនូវផលិតផលមួយចំនួនដូចជា ទឹកត្រីធម្មជាតិ ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ម្រេច និងអំបិល ផងដែរ៕


