ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប បានលើកឡើងថា កុំគិតថាយើងឆ្លាត បើមិនទាន់បានរៀនលើសពី ១៥ឆ្នាំ, អានសៀវភៅមិនទាន់បាន ១៥ក្បាល, ធ្វើការឱ្យគេមិនទាន់បានលើសពី ៥ឆ្នាំ, រាប់អានមនុស្សពូកែមិនបាន ៥នាក់ និងរកស៊ីឈរជើងមិនបាន ៥ឆ្នាំ។

លោកឧកញ៉ា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រនេះថា កុំគិតថាយើងឆ្លាត បើមិនទាន់បានធ្វើរឿង៥ ចំណុចនេះ៖
១. រៀនលើសពី ១៥ ឆ្នាំ
២. អានសៀវភៅមិនទាន់បាន ១៥ ក្បាល
៣. ធ្វើការឱ្យគេបានលើសពី ៥ ឆ្នាំ
៤. រាប់អានមនុស្សពូកែមិនបាន៥ នាក់
៥. រកសុីឈជើងមិនបាន ៥ ឆ្នាំ ។

សូមជម្រាបជូនថា ក្រៅពីលក់ចែកចាយគ្រឿងសំណង់ដ៏មានគុណភាពខ្ពស់ ឧកញ៉ា ហ៊ួត ជា ក៏មានគម្រោងលំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា ដែលមានប្រភេទផ្ទះច្រើនប្រភេទ និងតម្លៃសមរម្យបំផុត ដូចជាប្រភេទផ្ទះវីឡាទោល ផ្ទះអាជីវកម្ម ៣ជាន់ ផ្ទះអាជីវកម្ម ២ជាន់ និងប្រភេទផ្ទះ LV Villa ផងដែរ។ ចំពោះតម្លៃ មានចាប់ពី ៣៨,០០០ដុល្លារ ដល់ ៧៨,០០០ដុល្លារ ទៅតាមប្រភេទផ្ទះ៕