កូនប្រសារឧកញ៉ាម្នាក់ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់ងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

តាមសេចក្តីក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោក ប៊ុន សុខមេនា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១១៨៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ប៊ុន សុខមេនា ត្រូវ​បាន​ប្រភព​មួយ​​ទម្លាយ​ឲ្យ​ដឹង​​ថា គឺ​ជា​អ្នក​ជំនួញវ័យក្មេងម្នាក់ ជាកូនប្រុសឧកញ៉ា លឹម រស់ និងលោកជំទាវ ឧកញ៉ា សុទ្ធី មូនីកា អគ្គនាយក ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបមុិន ឯ.ក។ ឧត្តមភរិយារបស់លោកគឺលោកស្រី លឹម លក្ម្សី។

ប្រភពដាច់ដោយឡែកមួយបង្ហើបឱ្យដេងថា ឧកញ៉ា ប៊ុន សុខមេនា មានលោកឱពុក ជារដ្ឋលេខាធិការ នៃក្រសួងធនធានទឹកនិងឧតុនិយម ម្នាក់ផងដែរ។

ក្រៅ​ពី​ការរក​ស៊ី លោកធ្លាប់បានជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក រហូតនាំ​ឱ្យលោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជាឧកញ៉ាបែប​នេះ៕