ផ្ទះគំរូឃ្វីនវីឡា បុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង សាងសង់ជិតរួចរាល់ ជះរាងស្អាតប្រណីតដូចរូប 3D ពិតៗ

ជុំវិញ​ឧកញ៉ា

ផ្ទះគំរូវីឡាឃ្វីន ម៉ូដបែបក្លាសិក យ៉ាងទាន់សម័យ និងប្រណីត ក្នុងគម្រោងលំនៅឋានលំដាប់អភិជន បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង សាងសង់ជិតរួចរាល់សឹងតែ ១០០% តាមផែនការគ្រោងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការឱ្យដឹងរបស់ម្ចាស់គម្រោងផ្ទាល់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រាប់ Oknha News ថា ខាងបុរី កំពុងតែពន្លឿនការសាងសង់ផ្ទះគំរូយ៉ាងមមាញឹក ដើម្បីឱ្យរួចរាល់ សម្រាប់អតិថិជនបានចូលទស្សនា និងត្រួតពិនិត្យពីគុណភាពសំណង់របស់ Queen Villa ដោយផ្ទាល់។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រាប់បន្ថែមថា៖ “ឃ្វីនវីឡានៅបុរី វិមានសំណាង យើងខ្ញុំ មាន ៦បន្ទប់គេង និង ៧បន្ទប់ទឹក ហើយមានកម្ពស់ ៣ជាន់ តែយើងចាក់ប្លង់សេ រហូតដល់ទៅ ៤សន្លឹកកន្លះ អាចនិយាយបានថា ប្លង់សេយើង លើសគេលើសឯង ២សន្លឹកកន្លះ ដើម្បីគុណភាពសំណងផ្ទះរឹងមាំ!”។

ឃ្វីវីឡា បុរី វិមានសំណាង មានទំហំផ្ទះ ១២ គុណ ១២ម មានកម្ពស់ ៣ជាន់ ស្មើនឹង ៤៣២ម៉ែត្រការ៉េ តែបើគិតទំហំពិតជាក់ស្តែង សរុបគ្រប់ជាន់ វីឡាម៉ូដប្រណីតបែបក្លាសិកនេះ មានទំហំដល់ទៅជាង ៧០០ម៉ែត្រការ៉េ។ តាមផែនការ ផ្ទះគំរូវីឡាឃ្វីននេះ នឹងសងរួចរាល់ត្រឹមដើមឆ្នាំ២០២៣នេះ!

គិតមកទល់ពេលនេះ ម៉ូដផ្ទះក្លាសិកឃ្វីនវីឡា និងប្រភេទផ្ទះវីឡាផ្សេងៗទៀត ដែលសាងសង់ក្នុងទំហំដី ១០ហិចតា ដំបូង ត្រូវបានអតិថិជនកក់ និងទិញផ្ដាច់ជិតអស់ហើយ! នេះបើតាមការថ្លែងឱ្យដឹងរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាម្ចាស់អភិវឌ្ឍន៍គម្រោងផ្ទាល់។

សម្រាប់ព័ត៌មានលំអិតអំពីប្រូម៉ូសិន លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 095 96 2000/078 96 2000/061 96 2000 &086 96 2000 ៕