ជំទាវឧកញ៉ា សៀង ចាន់ហេង សម្ពោធមហាកុដិ១ខ្នង តម្លៃ​ជាង​៥០ម៉ឺនដុល្លារ ក្នុងខេត្តកំពង់ស្ពឺ

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

មហាកុដិ១ខ្នង កម្ពស់២ជាន់ បណ្តោយ៤៣ម៉ែត្រ ទទឹង ១៣ម៉ែត្រ ៥០ ដែលចំណាយថវិកាប្រមាណ ៥៥៨០០០ ដុល្លារសហរដ្ឋអាមេរិក និងសមិទ្ធិផលនានា ដែលជាសទ្ធាជ្រះថ្លារបស់ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ នាអារាមវត្តមុនីរង្សុីរតនារាម ហៅម្រុំខាងជើង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញ ព្រះសង្ឃ គណកម្មាការ អាចារ្យ និងប្រជាពលរដ្ឋជាច្រើនកុះករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្លែងក្នុងឪកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរព្រះគុណ ព្រះគ្រូចៅអធិការវត្ត គណកម្មាការ អាចារ្យ និងសប្បុរសជនជិតឆ្ងាយ ជាពិសេសលោកជំទាវ​ឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ដែលមានសទ្ធាជ្រះថ្លា បានលះបង់ទាំងកំលាំងកាយចិត្ត ធនធាន សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចូលរួមកសាងសមិទ្ធផលនានាក្នុងទីអារាមវត្តនេះ។ ឯកឧត្តម បន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ ពិសេសកូនចៅយុវវ័យជំនាន់​​ក្រោយ ត្រូវចងចាំជានិច្ចនូវមេរៀនជាប្រវត្តិសាស្ត្ររបស់ជាតិយើង ក្រោយការផ្ទុះសង្គ្រាម​នៅឆ្នាំ១៩៧០ ការឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ​ ២០ថ្ងៃ ចាប់ពីឆ្នាំ១៩៧៥ និងការរស់ឡើងវិញ ដ៏អស្ចារ្យរបស់ទឹកដី និងប្រជាជនយើងក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តួលរំលំ និងទប់ស្កាត់មិនឱ្យរបបឃោរឃៅប្រល័យពូជសាសន៍វិលត្រឡប់មកវិញសារជាថ្មីម្តងទៀត ព្រមទាំង​ការតស៊ូបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ បង្កលក្ខណៈ​សម្បត្តិ​ឱ្យប្រទេសជាតិ មានការរីកចម្រើន អភិវឌ្ឍ ដោយចីរភាព ជីវភាពប្រជាជន ពិសេសនៅតំបន់ជនបទក្រីក្រ កាន់តែបានធូរធារជាលំដាប់។

បើទោះបីទីអារាមវត្ត ដែលត្រូវបានបោះបង់ចោល ក្រោមរបរប្រល័យពូជសាសន៍ ប៉ុល ពត តែយើងសង្កេតឃើញថាមានសមិទ្ធិផលជាច្រើន ដូចជា មហាកុដិ សាលាឆាន់ ព្រះវិហារ របង ខ្លោងទ្វារ និងផ្លូវបេតុង។ល។ ត្រូវបានប្រជាពុទ្ធបរិស័ទ សប្បុរសជន រួមនិងព្រះសង្ឃគ្រប់ព្រះអង្គ បានកសាងឡើងជាបន្តបន្ទាប់ ជាក់ស្តែង មហាកុដិ១ខ្នង និងសមិទ្ធផលនានា នៅចំពោះមុខយើងនេះ ត្រូវបានដាក់សម្ពោធឆ្លងដាក់អោយដំណើរការ នាពេលនេះ អាចឆ្លុះបញ្ចាំងអោយយើងឃើញថា អំពីជំនឿដ៏មុខមាំរបស់ប្រជាពុទ្ធបរិស័ទ សប្បុរស​ជន​យើង និងការប្ត្រាថ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា និងបានលើកស្ទួយអោយកាន់តែរុងរឿងបន្ថែមទៀត ម្យ៉ាងវិញទៀត វត្តអារាមគឺជាមូលដ្ឋានចំបង​ក្នុងការបញ្ជ្រាប ផ្សព្វផ្សាយព្រះធម៍វិន័យ និងមានតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំកាយវិការចិត្ត ដ៏ប្រពៃសំរាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបានសេចក្តីសុខ សេចក្តីចម្រើន ភាពសុខដុមរមនា ក្នុងគ្រួសារ និងសង្គមជាតិ។


ក្នុងឪកាសនោះដែល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានប្រគេនបច្ច័យ៤ ដល់ព្រះសង្ឃសមណសិស្សចំនួនន២៤៩អង្គ ក្នុង១អង្គៗបច្ច័យ៥០០០០រៀល និងតេយ្យទាន១ចំនួន ជូនមន្ត្រីរាជការចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា​២០០០០រៀល ជូនលោកគ្រូ អ្នកគ្រូ ៥០នាក់ ក្នុងម្នាក់ៗ ថវិកា២០០០០រៀល ជូនសិស្សានុ​សិស្សចំនួន២០០នាក់ ក្នុងម្នាក់ៗ ទទួលបានសំភារៈសិក្សា សៀវភៅមហាសង្រ្គាម និងថវិកា៥០០០រៀល ជូនយុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជន ស ស យ ក ចំនួន៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានសំភារៈសិក្សា សៀវភៅមហាសង្រ្គាម និងថវិកា​១០០០០រៀល ជូនយាយជី តាជីចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់​ស១​ដុំ និងថវិកា១០០០០រៀល ប្រជាពលរដ្ឋចំនួន៥០០នាក់ ក្នុងម្នាក់ៗ សារ៉ុង សៀវភៅមហាសង្រ្គាម និងថវិកា១០០០០រៀល បន្ថែមលើសនេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានឧបត្ថម្ភកម្មវិធី២លានរៀលផងដែរ។

បន្ទាប់មក ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត រាបបាទព្រះអង្ឃប្រមាណ២៥០អង្គ។ ក្នុងថ្ងៃដដែរនោះ លោកជំទាវ​ឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារស្នាក់នៅថ្មីចំនួន២ និងបន្ទប់អនាម័យចំនួន​2​ នៅក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលជាអំណោយទាំងស្រុករបស់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិតផ្ទាល់ សមិទ្ធផលនេះដើម្បីទុកអោយនាយទាហាន ពលទា​ហាន​ទាំងអស់ បានស្នាក់នៅបំពេញការងារហ្វឹកហ្វឺនប្រចាំថ្ងៃ សំរាប់បំពេញភារកិច្ចការ​ពារ​​ជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាមួយគ្នានោះដែល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានប្រគល់ថវិកាចំនួន ៧០០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្រ្គប់ថ្លៃក្រុមជាងផងដែរ។

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
រូបភាព-អត្ថបទ លោក សេង ផល្លី