ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាអភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ប្រសិនបើខ្ចីលុយពីធនាគារបាន ត្រូវតែយកមកបង្កើតអាជីវកម្ម ត្រូវប្រើប្រាស់ឱ្យចំគោលដៅ និងមិនមែនខ្ចីមកដើម្បីទិញសម្ភារហឺហារនោះទេ។

លោកឧកញ៉ា បានថ្លែងក្នុងឱកាសលោកអញ្ជើញបើកសិក្ខាសិលាស្តីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ» នៅខេត្តកោះកុង នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ថា អាជីករទាំងអស់ ដែលបានមានបំណងចង់បើអាជីវកម្ម ដើម្បីរកប្រាក់ចំណូលចូលក្នុងក្រុមគ្រួសារឱ្យមានភាពរីកចម្រើនក្នុងបើកអាជីវកម្មក្នុងសហគមធុនតូច និងមធ្យមកម្ពុជា ដែលគ្រោងរៀបចំឡើង នៅលើទឹកដីខេត្តកោះកុង ទៅតាមលក្ខណៈបច្ចេកទេសពីមន្រ្តីជំនាញរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងអនុវត្តន៍ខេត្តកោះកុង ដើម្បីបង្កើនចំណេះដឹងនឹងឱ្យមានសុពលភាព និងមានភាពរីកចម្រើនលើវិស័យឯកជន និងរកប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារទៅថ្ងៃអនាគត់។
“បើបង ប្អូន អត់មានប្រាក់ប្រកបអាជីវកម្មបើអាជីកម្មធុនតូច និងមធ្យមទេ បងប្អូនអាចរកខ្ចីថវិកាពីធនាគារបាន តែការខ្ចីប្រាក់ពីធនាគារបងប្អូនត្រូវយកមកប្រើប្រាស់ ឱ្យចំគោលដៅមិនមែនខ្ចីយកមកទិញម៉ូតូទូស័ព្ទដៃ ឬចាយវាយហឺហារនោះទេ”។ ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់បន្ថែម។

សូមជម្រាបជូនថា កម្មវិធីសិក្ខាសាលានេះ បានទទួលការឧបត្ថម្ភពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី (ខេមបូឌា) អិលភីស៊ី, ក្រុមហ៊ុន Metfone, អង្គការតម្លាភាពកម្ពុជា និងជាធនាគារព្រីនស៍។ សិក្ខាសិលានេះមានគោលបំណងដើម្បីជួយ ជំរុញការគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញបទានពីរដៃគូអភិវឌ្ឍន៍អង្គការអន្តរជាតិ និងធនាគារដៃគូរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត៕