ឧញ៉ា អុឹងលីហេង និងលោកជំទាវ តាំងហ្គិចលៀង ព្រមទាំងក្រុមគ្រួសារ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ក្រុមហ៊ុន ក្រុមហ៊ុន H&L Group Co.,LTD ចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ១១លានរៀល ដល់គ្រួសារជនរងគ្រោះ ទាំង ១១គ្រួសារ ដែលទទួលមរណៈភាពក្នុងហេតុការណ៍លេចទូកក្នុងក្នុងខេត្តកណ្ដាល។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឧកញ៉ា ហេង ឡុង ។
គួរបញ្ជាក់បន្ថែមឱ្យដឹងថា គិតត្រឹមរសៀលម៉ោង ១៣:៤៥ នាទី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្លាំងចម្រុះ និងក្រុមការងារចុះរុករកស.ពជនរងគ្រោះ ចំនួន០១នាក់ បន្ថែមទៀត ឈ្មោះ រី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ខណៈចំនួនជនរងគ្រោះសរុបក្នុងហេតុការណ៍ដ៏អកុសលនេះ មានចំនួន ១៤នាក់ ក្នុងនោះស្លា.ប់ ចំនួន ១០នាក់ (ស្រី០៣នាក់)។
ដោយឡែកនៅសល់សិស្ស ចំនួន ០១នាក់ ទៀតបន្តបាត់ខ្លួន ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ កម្លាំងចម្រុះ បានកំពុងស្រាវជ្រាវរុករកបន្ត៕ នេះបើយោងតាមផេក របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល៕