ក្រុមជំនាញត្រួតពិនិត្យគុណភាពម្ហូបអាហាររបស់ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រាត្រូវបានបណ្ដុះបណ្ដាលបច្ចេកទេស នៅមជ្ឈមណ្ឌលត្រួតពិនិត្យប្រមូលផ្ដុំគុណភាពដែលឧបត្ថម្ភដោយប្រទេសជប៉ុន និងបណ្ដុះបណ្ដាលបច្ចេកទេសលក្ខណៈស្តង់ដារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា(JICA) ទទួលស្គាល់ដោយក្រសួងកសិកម្ម ។ នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងផ្សា។
តាមការលើកឡើងពីអ្នកគ្រប់គ្រងផ្សារ វត្តមាន”ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា” ដែលត្រៀមបើកសម្ពោធនាពេលឆាប់ៗខាងមុខនេះ នឹងចូលរួមចំណែកជួយជ្រោមជ្រែងកសិករ និងស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។

ផ្សាររបស់លោកឧកញ៉ាវ័យក្មេងកំពុងមានប្រជាប្រិយភាពនេះ ក្រុមហ៊ុនបានប្រមូលទិញកសិផលពីកសិករដែលបច្ចុប្បន្នបានចងក្រងនិងប្រមូលទិញជាមួយកសិករសរុប មានរហូតដល់ទៅ១៨ខេត្តឯណោះ សម្រាប់យកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

អ្វីដែលជាទំនុកចិត្តនោះ កសិផលទាំងអស់ត្រូវបានតាមដានត្រួតពិនិត្យតាំងពីកន្លែងដាំដុះរហូតដល់កន្លែងវេចខ្ចប់ តែម្ដង ក្នុងនោះដែរកសិករទាំងអស់ត្រូវបានចុះកិច្ចសន្យានិងកុងត្រាស្របតាមគោលការណ៍ដាំដុះតាមគោលការណ៍ធម្មជាតិ ។
ដើម្បីជួយដល់កសិករ ក្រុមហ៊ុន បានបញ្ជូន ធនធានមនុស្សគ្រប់ជំនាញចុះពន្យល់និងណែនាំក្នុងការដាំដុះតាមគោលការណ៍ធម្មជាតិដោយមិនប្រើប្រាស់សារធាតុគីមី។

ជាមួយនឹងការប្រមូលទិញនេះផងដែរ ប្រសិនបើកសិករណាមួយមានគំនិតបន្លំល្មើសនឹងលក្ខន្តិកៈប្រើប្រាស់សារធាតុគីមី នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ ហើយបញ្ឈប់ការទទួលទិញពី ក្រុមហ៊ុនរយៈពេលមួយឆ្នាំ។
“ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា” ត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈជៀសវាងកសិករផ្សេងយកគំរូតាម។

តាមផែនការផ្សារដែលប្រមូលទិញ តែផលិតផលធម្មជាតិ របស់កសិករខ្មែរនេះ ដែលមហាជនគាំទ្រជាខ្លាំង ព្រោះវាចំណែកធំមួយជួយដល់កសិករខ្មែរ ឲ្យមានទីផ្សារ គ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០ ២០ ផ្សារមួយនេះ ដែលតាំងផ្សារគឺកណ្ដាលនៅ Olympia តែម្ដង ហើយគ្រោងនិងពង្រីករហូតដល់ទៅ២៥០សាខាទូទាំងប្រទេសឯណោះ ដែលជំហានដំបូង គឺសម្រុកធ្វើនៅភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុងនោះស្ទើរគ្រប់ បុរី ក៏ដូចជា ទីប្រជុំជនធំៗ នឹងមានវត្តមាន “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ទីកន្លែង ។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកម្មង់ទិញ តាមអនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ កម្មង់តាម ទំនិញដែលលោកអ្នកត្រូវការ ត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬ ត្រីសាច់តែ លោកអ្នកកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង៕

















