អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងលោកជំទាវ ប្រគេនបច្ច័យ (ថវិកា) ២០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អញ្ជើញប្រគេនបច្ច័យដោយផ្ទាល់ដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅវត្តធម្មយុត្ត ស្ថិតខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការចូលរួមបរិច្ចាគថវិការបស់អ្នកឧកញ៉ា និងលោកជំទាវ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់បណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឱ្យកាន់ច្រើនឡើងក្នុងចូលរួមអភិវឌ្ឍជាតិ៕