ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា (S-Auto Cambodia) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានជូនភរិយារបស់លោកជិះរថយន្តទំនើបម៉ាក Rolls-Royce ទៅញាំអាហាររស់ជាតិលំដាប់ហាងផ្កាយ៥ មួយកន្លែង។
តាមរយៈវីដេអូឃ្លីបមួយ ដែលលោកឧកញ៉ាបានបង្ហោះលើបណ្តាញសង្គម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានបង្ហាញឱ្យឃើញថា លោកបានប្រាប់ភរិយារបស់លោកគឺលោកជំទាវ លីឈី ឱ្យតែងខ្លួនយ៉ាងស្រស់ស្អាត ស្លៀករ៉ូប ពាក់ក្រវិល ខ្សែកពេជ្រ ដូចតារាល្បី Super Star និងជិះរថយន្ត Rolls-Royce ទៅញាំអាហាររស់ជាតិលំដាប់ហាងផ្កាយ៥ គឺហាង អេសឆ្ងាញ់។
សូមជម្រាបជូនថា អេសឆ្ងាញ់ ដែលមានលក់ទាព្រះច័ន្ទ ទាផ្លិត និងទាខ្វៃ គឺជាមុខជំនួញមួយក្នុងចំណោមមុខជំនួញជាច្រើនទៀតរបស់ឧកញ៉ា ប៊ុន រតនាសេម ដែលលោកទើបបង្កើតឡើងនៅសម័យកូវីដ-១៩។ លោកឧកញ៉ា ធ្លាប់បញ្ជាក់ឱ្យដឹងថា មូលហេតុនាំឱ្យលោកបង្កើត “អេសឆ្ងាញ់” គឺដោយសារសម័យកូវីដ-១៩ ធ្វើឱ្យចំណូលពីវិស័យរថយន្តស្ទើរតែគ្មាន ដូច្នេះបានធ្វើឱ្យលោកមានគំនិតទៅបង្កើតមុខជំនួញលើវិស័យអាហារវិញ។ បទពិសោធន៍កូវីដ-១៩ បានធ្វើឱ្យលោកយល់ថា លោកគួរតែបង្កើតមុខជំនួញលើវិស័យផ្សេងៗទៀត ដើម្បីការពារហានិភ័យ ដូច្នេះហើយទើបបានបន្ថែមជំនួញវិស័យដទៃទៀត ជាបន្តបន្ទាប់៕
សូមទស្សនាវីដេអូ (ទំព័រហ្វេសប៊ុក)