កាលពីពេលកន្លងទៅ មានករណីលិចទូកចម្លងដឹកសិស្សសាលានៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលធ្វើឲ្យមហាជនមានការសោកស្ដាយជាខ្លាំង។ ចំពោះសោកនាដកម្មនេះសមត្ថកិច្ចបានរកឃើញជនរងគ្រោះ សរុបចំនួន ១៥នាក់ ស្រី៤នាក់ ក្នុងនោះ ស្លាប់ចំនួន ១១ នាក់ (ស្រី៣នាក់)។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទទួលបានព័ត៌មាននេះ ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jes’t Group & 7NG បានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះចំពោះករណីនេះផងដែរ ដោយលោកឧកញ៉ាបានជួយជាថវិកា ១ម៉ឺន ដុល្លារទៅកាន់ក្រុមគ្រួសារជនរងគ្រោះ៕


