ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jes’t Group & 7NG បានរៀបចំឱ្យមានការប្រណាំងទូក រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទឹកដីស្កាយលែន ៧អ៉ិនជី (7NG) របស់លោកផ្ទាល់តែម្តង។

លោកឧកញ៉ា បានលើកឡើងលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យម្សិលមិញយ៉ាងដូច្នេះថា៖ “ខ្ញុំបាទបានចុះមកពិនិត្យលើទីតាំង សម្រាប់តៀមរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យរយៈពេល៣ថ្ងៃ ជាមួយព្រះរាជពិធីបុណ្យអុំទូក នៅលើទឹកដីស្កាយលែន៧អ៉ិនជី (ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ០៧.០៨.០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ដូចនេះ សូមប្អូនកុំភ្លេចត្រៀមខ្លួនចូលរួមជាមួយព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះ ដើម្បីទទួលបានភាពសប្បាយៗ ទាំងអស់គ្នាណា! ទូកចំនួន ៥០ទូក DJ ល្បីៗ និងតារាចំរៀងល្បីៗ នរណាហ្វេនៗខ្លះ”។

ព្រឹត្តិការណ៍ពិសេសនៅសួនកំសាន្តស្កាយលែន Jet’s Garden Park & 7NG នេះ រួមមានកម្មវិធីប្រណាំងទូកង ទូកខ្នាតតូច ទូកខ្នាតធំអន្តរជាតិ ការប្រគុំតន្រ្តី រាំលេងកំសាន្ត មានការបាញ់ពពុះសាប៊ូ និងល្បែងកំសាន្តជាច្រើនទៀត។ ស្កាយលែន Jet’s Garden Park & 7NG មានទីតាំងនៅភូមិវិហារសួគ៌ជើង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ១៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕


