ឧកញ៉ា សឿ សុវណ្ណ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប និងភរិយាលោកជំទាវ ឆុង សុភី បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែផ្នែកខុសគ្នា។

លោកឧកញ៉ា បានបង្ហាញពីអារម្មណ៍រំភើប លើបណ្តាញសង្គម កាលពីម្សិលមិញថា៖ “អបអរសាទរនិងមានក្តីរំភេីបរីករាយខ្លាំងណាស់ ដែលខ្ញុំបាទបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកពាណិជ្ជកម្មអន្តរជាតិ (Honorary Doctor of International Business) និងភរិយាទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ (Honorary Doctor of International Relations) ព្រមទាំងទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំជោគជ័យនៅអាស៊ាន (Honorary Asean Leadership Achievement & Morality Top Award) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ”។
លោកឧកញ៉ា សឿ សុវណ្ណ និងភរិយា ជាគ្រួសារអ្នកជំនួញដ៏វៃឆ្លាត ដែលជានិច្ចកាល អ្នកទាំងពីរតែងតែធ្វើដំណើរទស្សនៈទាំងក្នុងនិងក្រៅប្រទេស ដើម្បីស្វែងរកឱកាសថ្មីបន្ថែម។ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២២ អ្នកទាំងពីរក៏ទើបបានធ្វើដំណើរទៅទស្សនៈកិច្ចនៅសហរដ្ឋអាមេរិក ជាច្រើនសប្តាហ៍ផងដែរ៕


