ឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុន គ្រួសារកក់ក្តៅ (Krousar Korkdao Co.,Ltd) ទទួលបានពានរង្វាន់លំដាប់ពិភពលោក 2022 World Class Excellence Awardee “Top Business Award” ពីប្រទេសម៉ាឡេស៊ី។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា អ៊ុច សម្បត្តិ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃពុធម្សិលមិញថា៖ “ត្រៀមខ្លួន ដើម្បីអបអរសាទរ លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅទទួលពានរង្វាន់ World Class Exclusive Award សូមអបអរសាទរចំពោះការទទួលបាន “TOP BRANDS AWARDS 2022” កម្មវិធីពានរង្វាន់លំដាប់ពិភពលោកដ៏អស្ចារ្យនេះ ប្រព្រឹត្តនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០២២”។

ពានរង្វាន់លំដាប់ពិភពលោក “Top Business Award” ត្រូវបានវាយតម្លៃដោយ 2022 World-Class Excellence Awards (WCEA) និង Global Excellence Awards (GEA) ដែលគេទទួលស្គាល់ថាជា បុគ្គល ផលិតផល ឬក្រុមហ៊ុនដែលអស្ចារ្យ និងលេចធ្លោរប្រចាំឆ្នាំ២០២២។ រីឯកម្មវិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២២។

សូមជម្រាបជូនថា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនផលិតចែកចាយគ្រឿងសម្អាង និងលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ បង្កើតឡើង កាលខែមិថុនា ឆ្នាំ២០១៥ ដោយឧកញ៉ា អ៊ុច សម្បត្តិ និងភរិយាលោកជំទាវ ហ៊ឹម សុភ័ក្រ ហើយរហូតដល់បច្ចុប្បន្នមានបណ្ដាញចែកចាយរាប់ម៉ឺននាក់ទូទាំងប្រទេស ខណៈដែលឆ្នាំ២០២២នេះ ក្រុមហ៊ុនកំពុងពង្រីកវិសាលភាពបន្ថែមទៅក្រៅប្រទេស នៅប្រទេសថៃ។ សម្រាប់ផលិតផលរបស់ក្រុមហ៊ុន គ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺផ្តោតសំខាន់លើ ការថែរក្សាសម្រស់មួយតួខ្លួនរបស់ស្រី្តតែម្តង៕
