ឧកញ៉ា ឡាង ទីលាង ក្លាយជាសមាជិកថ្មី នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡាង ទីលាង អគ្គនាយកក្រុមហ៊ុន ធីអិល (ខេមបូឌា) ​​និង​ជា​ម្ចាស់​គម្រោង​ បុរី ទីលាង ដង្កោ ហ្គ្រីនផាក ​​ត្រូវ​បាន​អ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួល​ឱ្យ​ក្លាយ​ជា​សមាជិក​ថ្មី​​របស់​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​​​មួយ​រូប​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ឡាង ទីលាង ​​គឺជា​ម្ចាស់​ បុរី ទីលាង ដង្កោ ហ្រ្គីនផាក មានទីតាំងស្ថិតនៅលើផ្លូវព្រៃស ភូមិ​ព្រៃវែងខាងកើត ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក​ឧកញ៉ា ​​​បាន​ចាប់ផ្ដើម​​​គម្រោង​នេះ​ឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃដី ២៥ហិកតា ដែលធំជាងគម្រោងនានានៅក្នុងតំបន់ និង​ជាគម្រោងដែលមាន​ទីតាំងល្អ បរិយាកាសស្រស់ស្រាយ។ បុរី ទីលាង ដង្កោ ហ្រ្គីនផាក ជាគម្រោងអភិវឌ្ឍលំនៅឋាន​ច្រើន​ប្រភេទ​មានដូចជា៖ វីឡាទោល, វីឡាភ្លោះ, វីឡាកូនកាត់ និងផ្ទះអាជីវកម្ម ជាដើម។

សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបាន​ទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល​កម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដើម្បី​ទ្រទ្រង់​សមាគមឲ្យមានសកម្មភាព ដោយ​មាន​អ្នកឧកញ៉ា លី ហួរ ជា​ប្រធាន​សមាគម។

ឧកញ៉ាល្បីៗក្នុងវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលចូលរួមក្នុងការដឹកនាំ​សមាគម​រួមមាន៖ អ្នកឧកញ៉ា ហុង ពីវ (ប្រធាន​កិត្តិយស), អ្នកឧកញ៉ា លី យ៉ុងផាត់ (ឧត្តម​ទីប្រឹក្សា) រួម​ទាំង​អនុប្រធាន​សមាគម​​​ជាង​១០​រូប​ដូច​ជា អ្នកឧកញ៉ា សៀ ឬទ្ធី, ឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, ឧកញ៉ា លីហុង, ឧកញ៉ា ប៊ុន ហៃ, ឧកញ៉ា ជាម ឃុនណាត, ឧកញ៉ា តាំង គួង, ឧកញ៉ា ចាប ហុងលី, ឧកញ៉ា លី សេងឃាង, ឧកញ៉ា តេង ហឿង និង​លោកជំទាវ ខា ឡេង ជាដើម៕