ណែនាំឱ្យស្គាល់មនុស្សយុទ្ធសាស្រ្តម្នាក់ តែងនៅក្បែរឧកញ៉ា លី ឆេង

ជុំវិញ​ឧកញ៉ា

លោក លី សុវណ្ណ អតីតសិស្សវិទ្យាល័យយុគន្ធរ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកជាកូនប្រុសច្បងរបស់ឧកញ៉ា លី ឆេង ស្ថាបនិកក្រុមហ៊ុន ប៊ែលធី គ្រុប ដែលវិនិយោគលើវិស័យអប់រំ ទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកត្រូវបានប្រភពមួយទម្លាយថា [ជាសេនាធិការដ៏ឆ្នើម ជាមនុស្សយុទ្ធសាស្ត្រសំខាន់បំផុតមួយរូបរបស់ឧកញ៉ា លី ឆេង ជាប្រមុខក្រុមហ៊ុន ឫអាចនិយាយម្យ៉ាងទៀតថា ជាថ្នាក់ដឹកនាំដ៏ពូកែម្នាក់ជួយជ្រោមជ្រែង ប៊ែលធី ឱ្យទទួលបានជោគជ័យយ៉ាងសម្បើមក្នុងពិភពជំនួញនៅប្រទេសកម្ពុជា]។

បច្ចុប្បន្នលោក លី សុវណ្ណ ជាអគ្គនាយករងនៃក្រុមហ៊ុន ប៊ែលធី គ្រុប និងជាម្ចាស់បុរី លី សុវណ្ណ។ ក្រៅពីការងារគ្រប់គ្រងក្រុហ៊ុន លោកក៏ជាក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីខាងគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកជាឧត្តមសេនីយ៍ត្រី មានតួនាទីជាអនុប្រធានអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការនគរបាលជាតិ។ លោក លី សុវណ្ណ ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

តាមរយៈចូលរួមបរិច្ចាគទ្រព្យធនធានជាថវិកា និងសម្ភារៈជាមួយរាជរដ្ឋាភិបាលដើម្បីកសាងជាតិមាតុភូមិ ឧកញ៉ា លី សុវណ្ណ ក៏ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ៕