មហាសេដ្ឋីដើមកំណើតចិនរូបនេះ មានដីបម្រុងប្រមាណជាង ១២០០ហិកតានៅកម្ពុជា

ជុំវិញ​ឧកញ៉ា

 គិតត្រឹមឆ្នាំ២០២២នេះ ក្រុមហ៊ុន ព្រីន រៀល អ៊ីស្ទេត គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធនិងស្ថាប័នសរុបចំនួន ៣០ ព្រមទាំងមានដីបម្រុងប្រមាណជាង ១២០០ហិកតា ដែលអាចអភិវឌ្ឍជាផ្ទៃក្រឡាសំណង់សរុបជាង ២០លានម៉ែត្រការ៉េ និងបោះទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក។ នេះបើតាមឯកសារសារមួយដែលព័ត៌មានឧកញ៉ាញូស៍ទទួលបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមិទ្ធផល និងភាពជោគជ័យយ៉ាងសម្បើមនៅប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំមកនេះ ត្រូវបានមើលឃើញកើតឡើងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីពាណិជ្ជករដើមកំណើតចិន អ្នកឧកញ៉ា ចេន ហ្ស៊ី អគ្គនាយកក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ អ្នកឧកញ៉ាបានវិនិយោគរាប់រយលានដុល្លារលើគម្រោងធំៗតម្លៃវាល់លានស្ថិតក្នុងតំបន់ដែលមានសក្តានុពល ខណៈទីតាំងទាំងនោះ គឺជាទីតាំងយុទ្ធសាស្ត្រនៃអភិវឌ្ឍន៍។

ក្រៅពីមានសាជីវកម្មនៅប្រទេសកម្ពុជា អ្នកឧកញ៉ា ចេន ហ្សុី បាននឹងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី និងប្រទេសដទៃទៀត ដើម្បីសម្រេចនូវគោលដៅចូលទីផ្សារហ៊ុននៅហុងកុង សិង្ហបុរី និងកម្ពុជា។ល។ និងក្លាយជាក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។

គួររម្លឹកថា អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមហ៊ុនគ្រាក់ៗពីប្រទេសចិនចំនួន ៣ ក្រុមហ៊ុនជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាវិមានសន្តិភាព។ ក្នុងជំនួបនោះ អ្នកឧកញ៉ា ចេន ហ្ស៊ី បានជម្រាបជូនសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនទាំង ៣ ដែលមកស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា រួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់ឡូជីស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។

ថ្លែងក្នុងជំនួបដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឲ្យអ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូ ធ្វើការស្វែងយល់បន្ថែមទៀតពីលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីទិសដៅវិនិយោគនៅកម្ពុជា ៕