អ្នកឧកញ៉ា គិត ម៉េង ដាក់លក់មូលបត្របំណុលតម្លៃ ១០លានដុល្លារលើក្រុមហ៊ុនផ្លូវដែក

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ចុះបញ្ជីលក់មូលបត្របំណុលក្នុងឆ្នាំ២០២២ សម្រាប់ផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅផ្សារមូលបត្រកម្ពុជា(CSX ឬផមក) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលទីផ្សារមូលបត្រកម្ពុជា លោក ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា និងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករទីផ្សារមូលបត្រកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ការចុះបញ្ជីលក់មូលបត្របំណុលនេះ នឹងត្រូវបានប្រើដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែផ្លូវដែក និងរទេះ និងក្បាលរថភ្លើង បូករួមទាំងឧបករណ៍ថ្មី ដែលនឹងធ្វើឱ្យផ្លូវដែកទំនើបបន្ថែមទៀត។ មិនយូរប៉ុន្មាន យើងនឹងទទួលបានរទេះចំនួន ១៣០ និងក្បាលរថភ្លើងចំនួន ៤ផ្សេងទៀត ដែលជាផ្នែកដំបូងនៃការបញ្ជាទិញចំនួន ៣៤០រទេះ។ សព្វថ្ងៃយើងមាននិយោជកក្នុងចំណោមបុគ្គលិកចំនួន ៧៦២នាក់ ដែលបានបម្រើការងារនៅក្នុងផ្លូវដែក។

សូមជម្រាបថា រថភ្លើងដឹកអ្នកដំណើរ និងដឹកជញ្ជូន ឥឡូវនេះដំណើរការ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ លើខ្សែទាំងពីររវាងភ្នំពេញទៅប៉ោយប៉ែត និងខេត្តព្រះសីហនុ។ ការដឹកជញ្ជូនទំនិញ ដែលបានដឹកជញ្ជូនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើង ៣៤% ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១៕