នៅថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូកផងនោះ បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានប្រកាសផ្តល់ជូននូវប្រូម៉ូសិនពិសេសមិនធ្លាប់មានពីមុនមក ដោយវីឡាឃីង ក្រុមហ៊ុនលក់បញ្ចុះតម្លៃដល់ ១៥ម៉ឺនដុល្លារក្នុងមួយផ្ទះ, វីឡាឃ្វីន បញ្ចុះ ៨ម៉ឺនដុល្លារក្នុងមួយផ្ទះ និងវីឡាព្រីន បញ្ចុះ ៥ម៉ឺនដុល្លារក្នុងមួយផ្ទះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូសិនពិសេសខាងលើនេះ បុរី វិមានសំណាង ផ្តល់ជូនយ៉ាងពិសេសជូនអតិថិជន សម្រាប់តែថ្ងៃទី៩ វិច្ឆិកា មួយថ្ងៃប៉ុណ្ណោះ។ ហើយប្រូម៉ូសិនលក់បញ្ចុះតម្លៃខ្ទង់ម៉ឺនដុល្លារ សម្រាប់ម៉ូដផ្ទះវីឡាទាំង ៣ប្រភេទ (វីឡាឃីង,វីឡាឃ្វីន និងវីឡាព្រីន )ខាងលើ គឺមានផ្ដល់ជូនសម្រាប់តែចំនួន ៣ផ្ទះវីឡា និងសម្រាប់ល.ខ ដែលអតិថិជនបង់ផ្តាច់ ១០០% តែប៉ុណ្ណោះ។
ប្រិយមិត្ត អាចទៅការិយាល័យរបស់គម្រោង បុរី វិមានសំណាង ផ្ទាល់ ដែលមានទីតាំងស្ថិតលើ មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ 095 96 2000 | 070 96 2000 | 078 96 2000 | 061 96 2000 | 086 96 2000 ឬតាម Google Map ។
បុរី វិមានសំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕