ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប យល់ថា ដើម្បីក្លាយជាអ្នកមាន ការសេពគប់មិត្ត ឬសាច់ញាតិ ពិតជារឿងសំខាន់។ លោកឧកញ៉ា បានលើកឡើងថា បើចង់មាន ត្រូវតែសេពគប់មិត្ត ឬញាតិជាអ្នកជំនួញ និងនិយាយពីជំនួញ។

លោកឧកញ៉ា បានបង្ហោះសារលើបណ្តាញសង្គម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា៖ “ចង់មាន ត្រូវតែសេពគប់មិត្ត ឬញាតិជាអ្នកជំនួញ និយាយពីជំនួញ។ មានបងប្អូនណាមានគ្រុប និយាយពីការរកសុី ទាញខ្ញុំចូលផង ឬ Add Friend ផង”។

សូមជម្រាបជូនថា លោកឧកញ៉ា ហ៊ួត ជា ជាមនុស្សម្នាក់ដែលឱ្យតម្លៃលើការទំនាក់ទំនង ឬការសេពគប់យ៉ាងខ្លាំង។ ជាក់ស្តែង លោកតែងតែបង្ហាញពីការជួបប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំនួញ និងអតិថិជនរបស់លោកជាប្រចាំ។ បច្ចុប្បន្ន លោកឧកញ៉ា មានតំណាងចែកចាយ ឃ្លាំងលក់គ្រឿងសំណង់ ហួត ជា ជាច្រើនសាខានៅទូទាំងប្រទេសកម្ពុជា ហើយលោកក៏មានមុខជំនួញផ្សេងទៀត ដូចជាគម្រោងលំនៅឋាន ហ៊ួត ជា ម៉ាកិត្យា ដែលមានទីតាំងនៅជិតព្រលានយន្តហោះថ្មី ខេត្តកណ្តាលផងដែរ៕

