មហាសេដ្ឋីអង់គ្លេស Joe Lewis ម្ចាស់ក្លឹប Tottenham Hotspur ដែលបានមកកម្ពុជា តាមរយៈនាវាខ្នាតយក្សដ៏ប្រណីត Aviva ត្រូវបានទម្លាយឲ្យដឹងថាជាមិត្តភក្ដិអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន Royal Group។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម រស្មី ជំនួយការអ្នកឧកញ៉ាគិត ម៉េង។
លោក
ម៉ម រស្មី ក៏បានបញ្ជាក់ដែរថា
លោក Joe
Lewis មកកម្ពុជានាពេលនេះ
គឺដោយសារការអញ្ជើញរបស់ឧកញ៉ា
គិត ម៉េង។ បន្ទាប់ពីរាជធានីភ្នំពេញ
លោក Joe
នឹងបន្តដំណើរទៅលេងកោះរ៉ុងផងដែរ។
លោក
ម៉ម រស្មី បានបង្ហោះរូបភាពអ្នកឧកញ៉ា
គិត ម៉េង និងគ្រួសារ
ជួបជាមួយមហាសេដ្ឋីអង់គ្លេសរូបនោះ
នៅលើនាវា ដែលកំពុងចតនៅទន្លេចតុមុខ
រាជធានីភ្នំពេញ។ លោកបានសរសេរថា៖
“ម្ចាស់នាវាដ៏ធំ គឺមហាសេដ្ឋីលំដាប់ពិភពលោក ឈ្មោះ Joe Lewis និងជាម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur ត្រូវជាមិត្តភក្តិតរបស់អ្នកឧកញ៉ា គិត ម៉េង បានត្រូវអញ្ចេីញមកលេងទីក្រុងភ្នំពេញ និងកោះរុង ដោយអ្នកឧកញ៉ា គិត ម៉េង ហេីយលោក Joe ក៏បានអញ្ចេីញក្រុមគ្រួសារអ្នកឧកញ៉ា ពិសាបាយថ្ងៃត្រង់នៅលេីនាវានោះយ៉ាងសប្បាយរីករាយរាក់ទាក់ រវាងក្រុមគ្រួសារលោក Joe Lewis និង ក្រុមគ្រួសារអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ”។
ប្រភព៖ ខ្លីៗ