អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយមហាសេដ្ឋី ចាង ផេង «ស៊ីហ្ស៊ី» ចាវ (Changpeng “CZ” Zhao) នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Binance (បៃណាណ) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅក្នុងជំនួបពិភាក្សាអ្នកឧកញ៉ា គិត ម៉េង និងលោក ចាង ផេង «ស៊ីហ្ស៊ី» ចាវ បានពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែកបច្ចេកវិទ្យាថ្មី និងជួយផ្នែកធនធានមនុស្សនៅកម្ពុជា។ ការដែលមានជំនួបរវាងមហាសេដ្ឋីទាំងពីរ គឺក្រោយមួយថ្ងៃដែលក្រុមហ៊ុនបៃណិន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានចុះកិច្ចព្រមព្រៀងរួមគ្នា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពង្រឹងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រទេសជាតិ ចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ Web3។
សូមជម្រាបថា ក្រុមហ៊ុនបៃណិន គឺជាក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ប្លុកឆេន (Blockchain) និង គ្រីបតូឃើរិនស៊ី (Crypo Currency) ឈានមុខគេរបស់ ពិភពលោក។ ក្រុមហ៊ុនលោក ក៏បានរួមចំណែកជាមួយក្រុមហ៊ុនរបស់លោកមហាសេដ្ឋី អ៉ីឡុន ម៉ាស់ (Elon Musk) ទិញក្រុមហ៊ុនTwitterផងដែរ៕