កាលពីម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៧ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែជាអកុសល នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើតេស្តរកឃើញវិជ្ជមាននៃជំងឺកូវីដ ១៩ បន្ទាប់ពីទៅដល់ទីនោះមិនបានប៉ុន្មានម៉ោង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុនេះហើយ ទើបលោកសម្រេចចិត្តនាំគណៈប្រតិភូវិលមកមាតុភូមិវិញ ដើម្បីសម្រាកព្យាបាលជំងឺកូវីដ ១៩ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក និងគណៈប្រតិភូគឺនៅមាំទាំ និងមិនមានរោគសញ្ញានៃជំងឺកូវីដ ១៩ ឡើយ។

ទន្ទឹមនឹងនោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានជូនពរនាយករដ្ឋមន្ត្រីកម្ពុជា សូមបន្តមានសុខភាពល្អ មាំទាំ ដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន និងសូមឲ្យលោកឆាប់ជាសះស្បើយពីជំងឺមួយនេះ៕